បើ​ត្រលប់​ថយ​ក្រោយ​ទៅ​ដល់​​អំឡុង​​ឆ្នាំ​១៩៩៩-២០០០ ពោល​គឺ​កាល​ពី​ជាង​២០​ឆ្នាំ​មុន​ បុរស​មុខ​សង្ហា​ មូន ម៉ារ៉ា គឺ​ជា​រាជបុត្រ​ក្នុង​បេះដូង​អ្នក​គាំទ្រ​ព្រោះតែ​សំឡេង​ច្រៀង​ដ៏​ផ្អែម​ល្ហែម​ និង​អត្ថន័យ​បទ​ចម្រៀង​សែន​ចាក់​ដោត​បេះដូង​ ​ធ្វើ​ឱ្យ​បទ​ចម្រៀង​របស់​លោក​មួយ​បទ​ណា​ ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក​់​មហាជន​​និយម​​ស្ដាប់​បទ​ចម្រៀង​។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​​ម្ចាស់​បទ​ «​កាដូឥតន័យ» មាន​វ័យ​រាង​ជ្រ​បន្តិច មាន​​ក្រុម​គ្រួសារ និង​មាន​អាជីវកម្ម​​ផ្សេង​ៗក្នុង​ដៃ​ លែង​មាន​បទ​ចម្រៀង​ និពន្ធ​ថ្មីៗ​ចេញ​មក​បម្រើ​អារម្មណ៍​​អ្នក​គាំទ្រ​ទៀត​ក្ដី​ តែ​ជា​រឿយ​ៗ​​បុរស​ដែល​មាន​បេះដូង​សិល្បៈ​ពេញ​ទំហឹង​រូប​នេះ​ ក៏​នៅ​តែ​មិន​​ទៅ​ណា​ឆ្ងាយ​ចោល​អ្នក​គាំទ្រ​របស់​លោក​នោះ​ទេ​ ព្រោះ​លោក​តែង​តែ​ផុស​បទ​ចំរៀង​ដែល​លោក​លើក​យក​មក​ច្រៀង​ឡើង​វិញ​ចែក​ជូន​អ្នក​គាំទ្រ​ដែល​នៅ​តែ​នឹក​រលឹក​ដល់​សំឡេង​​លោក​បាន​ស្ដាប់​កម្សាន្ត​ បំបាត់​ភាព​អផ្សុក​ ​ថែម​ទាំង​លោក​ក៏​នៅ​មាន​​ការងារ​ក្នុង​ផ្នែក​​សិល្បៈ​ផ្សេងៗ​ជា​ហូរ​ហែ​មិន​​បាន​ទៅ​ឆ្ងាយ​ពី​វិស័យ​នេះ​នោះ​ឡើយ​។

ថ្មីៗ​​នេះ​ដែរ​លោក​ មូន ​ម៉ារ៉ា​ បាន​ផុស​វីដេអូ​ខ្លី​មួយ​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​លោក​ ដោយ​វីដេអូ​នោះ​គឺជា​វីដេអូ​លោក​ច្រៀង​បទ​ចម្រៀង​ «ខុស​ត្រង់​ណា?» ដោយ​មាត់​ទទេ​ ជាមួយ​នឹង​ភ្លេង​ Acoustic យ៉ាង​ពីរោះ​ប្រៀប​ដូច​ជា​សំឡេង​ក្នុង​​កាសែត​ម៉ាញ៉េ​​ដែល​អ្នក​គាំទ្រ​ធ្លាប់​បាន​ទិញ​មក​ចាក់​ស្ដាប់​​មិន​មាន​ខុស​ រហូត​អ្នក​គាំទ្រ​លាន់​សរសើរ​ថា​តារា​ចម្រៀង​រូប​នេះ​គ្រប់​ៗ​គ្នា​ថា​ ទោះ​ជា​ពេល​វេលា​កន្លងមក​យូរ​​យ៉ាង​ណា​ក្ដី​ ទឹកដម​សំឡេង​របស់​លោក​នៅ​តែ​ផ្អែម​អង្រួន​អស់​បេះដូង​អ្នក​ស្ដាប់​ដដែល​។

វីដេអូ​ចម្រៀង​ខាង​លើ​នេះ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ៗ​លើ​បណ្ដាញ​សង្គម​ ព្រោះ​មាន​ចំនួន​ចុច​ពេញ​ចិត្ត​(Like) រហូត​ ៣,៩K ចំនួន​ចែក​រំលែក​បន្ត​ (Share) ៦៦៥ និង​ ខម​មិន​ពោល​សរសើរ​​និង​បង្ហាញ​ពី​ការ​នឹក​រលឹក​ ហើយ​បង្ហាញ​ពី​ចិត្ត​ចង់​ស្ដាប់​ការ​បកស្រាយ​របស់​យ៉ាង​ច្រើន​ផង​ដែរ​ពី​បណ្ដាគណនី​អ្នក​លេង​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​។

ខាង​ក្រោមនេះ​ជា​ការ​ដក​ស្រង់​នូវ​កា​យល់​ឃើញ​ខ្លះៗ​ពី​ខាង​ក្រោម​ផុស​របស់​បទ​ចម្រៀង​របស់​លោក​ មូន ម៉ារ៉ា​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០២១​ កន្លង​ទៅ​។
«Love Parents ពិរោះ​ណាស់​អាយដលចូលចិត្តសម្លេងបងច្រៀងតាមរាល់ថ្ងៃ»
«សម្បត្តិ កក្តដា កាលនៅយុវវ័យស្រលាញ់ណាស់បទប្រុសមូនម៉ារ៉ាចេះច្រៀងសឹងគ្រប់បទ»
«Long Makara សំលេងបងនៅដដែរកាលឆ្នាំ2000 1999»
«កានីកា កាន់ ស្តាប់តាំងពីអាយុ៦ឆ្នាំរហូតដល់ឥលូវអាយុ២៨ក៏នៅតែស្តាប់ទៀត❤️️សំខាន់សំលេងពូនៅដដែល៕»

សូម​ស្ដាប់​ការ​បកស្រាយ​បទ​ «ខុស​ត្រង់​ណា​?» បែប Acoustic របស់​លោក​ មួន ម៉ារ៉ា​ ខាង​ក្រោម​នេះ​ ៖

Telegram-Troryorng
Share.