ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath បានប្រកាសនាំចូលកីឡាករ Ben William Nugent ជនជាតិអង់គ្លេស ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Ben William Nugent កើតនៅទីក្រុង Welwyn Garden ប្រទេសអង់គ្លេស លេងតំណែងតួនាទីជាខ្សែការពារកណ្តាល និងមានកំពស់ ១.៩៣ ម៉ែត្រ វ័យ៣០ឆ្នាំ។

ខ្សែការពារខាងលើគឺជាថ្នាលយុវជនរបស់ Cardiff City និងធ្លាប់លេងក្រុមធំៗដូចជា៖
-2009–2010 លេងនៅ Street F.C
-2012–2015 លេងនៅ Cardiff City ​
-2013–2014 លេងនៅ Brentford (លក្ខខណ្ឌខ្ចីជើង)
-2014 លេងនៅ Peterborough United (លក្ខខណ្ឌខ្ចីជើង)​
-2014–2015 លេងនៅ Yeovil Town (លក្ខខណ្ឌខ្ចីជើង)​
-2015–2017 លេងនៅ Crewe Alexandra​
-2017–2018 លេងនៅ Gillingham​
-2018–2020 លេងនៅ Stevenage​
-2020–2021 លេងនៅ Barnet​
-2021–2023 លេងនៅ Gloucester City។

Ben William Nugent គឺជាកីឡាករបរទេសទី៤ បន្ទាប់ពី Shodai Nishikawa ជនជាតិជប៉ុន, កីឡាករអេស្ប៉ាញ Victor Blasco អតីតសមាជិករបស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ Williams Trey ជនជាតិអង់គ្លេស៕



Share.