​កុមារា​ ឡុង លីងគ័ង្គ​ តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ និង​ រស្មី​ហង្សមាស​​ ដែល​បាន​សាង​ភាព​ល្បី​ល្បាញ​ និង​ប្រជាប្រិយ​ពី​វេទិកា​ប្រកួត​កម្មវិធី​ប្រឡង​ចម្រៀង​ «The Voice Kid Cambodia»​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​លង់​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ពី​​អាយដល​តូច​រូប​នេះ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​​ ​នៅ​ពេល​​ក្មួយ​ប្រុស​ឆ្លៀត​ចែក​​អំណោយ​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ ខណៈ​​ក្មួយ​​បាន​ទៅ​ចុះ​​ថត​រឿង​នោះ​តំបន់​នោះ​។​

យោង​តាម​ការ​បង្ហោះ​លើ​ផេក​របស់​ក្មួយ​ប្រុស​ ឡុង លីង​គ័ង្គ​ បាន​ឱ្យ​ដឹង​ថា​ក្មួយ​ប្រុស​កំពុង​តែ​ថត​រឿង​ថ្មី​ដែល​រឿង​នោះ​ ក្មួយ​សម្ដែង​ជា​តួអង្គ​កុមារ​រើស​សំរាម​ មាន​ជីវិត​ខ្សត់ ដូច្នេះ​ប្រាកដ​ណាស់​ កា​រថត​ច្បាស់​ជា​ទៅ​កាន់​ទីតាំង​ពិត​ៗ ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ពិត​សម្រាប់​ជា​ចំណី​ចក្ខុ​ជូន​អ្នក​ទស្សនា​ ហើយ​នេះ​ក៏​ជា​ដើម​ចម​នាំ​ឱ្យ​កុមារា​មាឌ​តូច​ តែ​មាន​ទឹក​ចិត្ត​ធំថ្លៃ​ថ្លា​មហិមា​រូប​នេះ​បាន​មាន​ឱកាស​ចុះ​ចែក​នូវ​អំណោយ​ បាន​មក​ពី​​ការ​ចូលរួម​ការ​ឧបត្ថម្ភ​ជា​ថវិកា​​ពី​បងប្អូន​សប្បុរស​ជន​នានា​ យក​ទៅ​ទិញ​ជា​សម្ភារៈ​ចែក​ជូន​ដល់​បងប្អូន​កំពុង​លំបាក​នៅ​ទីនោះ​​។

«អូនមកថតរឿងថ្មី​ ហេីយឆ្លៀតចូលរួមជួយពួកគាត់ខ្លះ​ សូមអគុណនូវទឹកចិត្តបងប្អូន​ ដែលបានចូលរួមជួយដល់ក្មេងៗចាស់ៗនៅគំនរសំរាម​ សូមអរគណបង​ siv jing20$ បងថៅកែឡានD&D50$បងស្រីអ្នកលក់មាសផ្សារកណ្ដាល10$​ បានទិញជាសំភារៈមួយចំនួនចែកដល់ពួកគាត់ហេីយសល់ខ្លះទៀតចាំអូនទុកជួួយដល់អ្នកក្រខ្សត់បន្តទៀត។ សូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អ​ សំណាងល្អ​ រកស៊ីមានបានជៀសផុតពីជំងឺកូវីត១៩ទាំងអស់គ្នា🙏🇰🇭❤️🇰🇭»

Telegram-Troryorng
Share.