ទីបំផុតពានរង្វាន់ KCC Pre-Season Cup ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយរកឃើញជើងខ្លាំងចំនួន២គឺ ISI ដង្កោសែនជ័យ និងណាហ្គាវើលដ៍ ក្រោយចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៧ ខែមិថុនា វគ្គជម្រុះតាមពូល និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រោយចប់វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ សារព័ត៌មាន​ត្រយង សូម​លើក​យក​ដំណឹង​ត្រួសៗ​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ប្រិយមិត្ត​ជ្រាប​ដូចជា៖

ទី១) គ្រាប់បាល់សរុប៖
ក្រុមទាំង ៦ទាត់ចូលទីគ្នាទៅវិញទៅមកសរុប ៣១គ្រាប់
1. ISI ដង្កោសែនជ័យ ស៊ុត១៣គ្រាប់
2. ណាហ្គាវើលដ៍ ស៊ុត៨គ្រាប់
3. ព្រៃវែង ស៊ុត៥គ្រាប់
4. Tiffy Army ស៊ុត៤គ្រាប់
5. Life FC ស៊ុត១គ្រាប់
6. ក្រសួងមហាផ្ទៃ គ្មានគ្រាប់បាល់។

ទី២) Top Scorers៖
1. Coulibaly Abdel Kader របស់ ISI ស៊ុតបាន៥គ្រាប់
2. Marques Marcio របស់ ណាហ្គាវើលដ៍ ស៊ុតបាន៤គ្រាប់
3. Ndongo Louis Willy របស់ ISI ស៊ុតបាន៣គ្រាប់់
4. ហាវ សុខនេត្រ របស់ ISI ស៊ុតបាន៣គ្រាប់់
5. Thiha Zaw របស់ ព្រៃវែង ស៊ុតបាន២គ្រាប់។

ទី៣) អ្នកចាំទីបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី (រក្សា Clean Sheet)
1. ពេជ្រ តារា របស់ Tiffy Army ១លើក
2. សាំង ហាន់ឃុន របស់ ព្រៃវែង ១លើក
3. ឆេង ចាន់ថា របស់ ISI ១លើក
4. គឹម ចាន់វាសនា របស់ ព្រៃវែង ១លើក

ទី៤) ចំនួន​អ្នក​គាំទ្រ Fan៖

ចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន AIA Stadium, KMH Park ទាំង៦គូនៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុប ៦,៩១៩នាក់ ខណ:ជំនួបរវាង ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង មាន Fan ចូលទស្សនាច្រើនជាងគេគឺ ១,៤០៤នាក់

៥) ក្រុមទទួលបានកាតច្រើនជាងគេ៖
1. Tiffy Army កាតសរុប ៨សន្លឹក កាតក្រហម ១សន្លឹក
2. ណាហ្គាវើលដ៍ កាតសរុប ៨សន្លឹក គ្មានកាតក្រហម
3. ISI ដង្កោសែនជ័យ កាតសរុប ៨សន្លឹក គ្មានកាតក្រហម
4. ព្រៃវែង កាតសរុប ៧សន្លឹក គ្មានកាតក្រហម
5. Life FC កាតសរុប ៣សន្លឹក គ្មានកាតក្រហម
6. ក្រសួងមហាផ្ទៃ កាតសរុប ៣សន្លឹក គ្មានកាតក្រហម។

៦) កីឡាករទទួលបានកាតច្រើនជាងគេ៖
1. វ៉ន ផល្លា របស់ Tiffy Army ទទួលបានកាតសរុប ៣សន្លឹក កាតក្រហម ១សន្លឹក
2. ស ពិសិដ្ឋ របស់ Tiffy Army ទទួលបានកាតសរុប ៣សន្លឹក គ្មានកាតក្រហម
3. នេន សុធារ័ត្ន របស់ណាហ្គាវើលដ៍ ទទួលបានកាតសរុប​ ២សន្លឹក
4. Alexandre Cardoso របស់ណាហ្គាវើលដ៍ ទទួលបានកាតសរុប ២សន្លឹក
5. Kazu របស់ ISI ទទួលបានកាតសរុប ២សន្លឹក
6. គង់ លីហួរ របស់ព្រៃវែង ទទួលបានកាតសរុប ២សន្លឹក
7. ម៉ែន សុភ័ក្រវណ្ណៈនិស្ស័យ របស់ព្រៃវែង ទទួលបានកាតសរុប ២សន្លឹក។

៧) អាជ្ញាកណ្តាល៖
1. លោក ឃួន វីរ: កាត់សេចក្តី២លើក ចាយកាត១៣សន្លឹក
2. លោក ជី សាមឌី កាត់សេចក្តី២លើក ចាយកាត៩សន្លឹក កាតក្រហម១សន្លឹក
3. លោក សេង សេរី កាត់សេចក្តី១លើក ចាយកាត៤សន្លឹក
4. លោក ហាក់ ដា កាត់សេចក្តី១លើក ចាយកាត២សន្លឹក
5. លោក សារី ថាណាក់ កាត់សេចក្តី១លើក ចាយកាត៣សន្លឹក
6. លោក ហោ ប៊ុនថង កាត់សេចក្តី១លើក ចាយកាត៦សន្លឹក។

៨) កីឡាករស៊ុត Hat-Trick៖
– កីឡាករ ហាវ សុខនេត្រ របស់ ISI ស៊ុតបាន៣គ្រាប់់ ពេលជួប Life FC

៩) កីឡាករល្អប្រចាំការប្រកួត MOTM៖
1. Coulibaly Abdel Kader របស់ ISI ឈ្នះ២លើក
2. Marques Marcio របស់ ណាហ្គាវើលដ៍ ឈ្នះ២លើក
3. ញាណ សុស៊ីដាន របស់ Tiffy Army ឈ្នះ១លើក
4. អ៊ិន ឃិនដារ៉ូ របស់ព្រៃវែង ឈ្នះ១លើក
5. ហាវ សុខនេត្រ របស់ ISI ឈ្នះ១លើក
6. Thiha Zaw របស់ ព្រៃវែង ឈ្នះ១លើក។

១០) លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
-ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី បានយកឈ្នះ Tiffy Army FC ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីរាត្រីថ្ងៃទី១ ខែកក្កដា។

-ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក John Botioba បានយកឈ្នះព្រៃវែង ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីរាត្រីថ្ងៃទី២ ខែកក្កដា។

១១) កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
ថ្ងៃអាទិត្យ ទី៩ ខែកក្កដា វេលាម៉ោង ៧:០០នាទីយប់ ISI ដង្កោសែនជ័យ ប៉ះ ណាហ្គវើលដ៍៕

Share.