ត្បូងឃ្មុំ ៖ ផ្ទះមួយខ្នងបានក្លាយជាចំណីអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ចំណែកផ្ទះមួយខ្នងទៀត ភ្លើងឆេះអស់មួយចំហៀង ដោយផ្តើមចេញពីទុស្សខ្សែភ្លើង។ ហេតុការណ៍ដែលបង្កឲ្យផ្អើលពលរដ្ឋ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមនគរបាលបានឲ្យដឹងថា ផ្ទះរងគ្រោះ ភ្លើងឆេះអស់ទាំងស្រុង មានម្ចាស់ ឈ្មោះ ម៉ាន ម៉ាត់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ឥស្លាម រស់នៅផ្ទះកើតហេតុ ដែលមានទំហំ៧ម៉ែត្រx៩ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ខូចខាតអស់ទ្រព្យសម្បត្តិ ស្រូវ៥០បាវ ប្រាក់៦០០០ដុល្លារ  និង២លានរៀល ។ ចំណែកផ្ទះមួយខ្នងទៀត ទទួលរងភ្លើងឆេះអស់មួយចំហៀង មានម្ចាស់ឈ្មោះ ហ៊ីម សះ ភេទ ស្រី អាយុ ៥៧ ឆ្នាំ ជនជាតិ ឥស្លាម ដែលមានទំហំ៦ម៉ែត្រx៧ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងពោធិសែនជ័យ

Share.