ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បានធ្វើដំណើរដល់សប្តាហ៍ទី១០ហើយ ដោយខេត្តព្រះសីហនុ ចែក១ពិន្ទុជាមួយកំពតអេហ្វស៊ី ខណ:ជំនួបរវាងខេត្តកំពង់ស្ពឺ ក៏ស្មើខេត្តកែប ដូចគ្នា។

លទ្ធផលសប្តាហ៍ទី១០ ថ្ងៃអង្គារ ទី៤ ខែកក្កដា៖
-មន្ទីរ អយក ខេត្តកំពង់ស្ពឺ ០-០ ខេត្តកែប
-ខេត្តព្រះសីហនុ ២-២ កំពត អេហ្វសុី។

កម្មវិធីប្រកួតថ្ងៃពុធ ទី៥ ខែកក្កដា៖
-សមគមកីឡាខេត្តមណ្ឌលគិរី ប៉ះ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
-ខេត្តស្វាយរៀង ប៉ះ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
-មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម។

ក្រុមទាំង៤ ដែលមិនទាន់ស្គាល់រសជាតិចាញ់៖

  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
  • ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ៕
Share.