ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath គ្រូបង្វឹកជនជាតិអង់គ្លេស បាននាំចូលកីឡាកកូតាអាស៊ាន Pocholo Bugas ជនជាតិហ្វីលីពីន ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Pocholo Bugas កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០១ បច្ចុប្បន្នមានវ័យ២១ឆ្នាំ លេងតំណែងជាខ្សែការពារស្លាប គឺជាអតីតថ្នាលយុវជនរបស់ Far Eastern University និងចូលរួមឈុតធំដំបូងធំនៅឆ្នាំ ២០២០ ជាមួយក្រុម United City FC។

រយ:ពេល៣ឆ្នាំ Pocholo Bugas ជួយឲ្យក្រុម United City FC ឈ្នះលីគកំពូលហ្វីលីពីនចំនួន២លើក (PHILLIPPINE CHAMPION រដូវកាល ២០១៩-២០ និង ២០២១-២២ ហើយរូបគេក៏បានជាប់ជម្រើសជាតិហ្វីលីពីន U-22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់ (AFC Champions League) អស់រយៈពេល ២ឆ្នាំផងដែរ។

ខ្សែការពារស្លាប Pocholo Bugas គឺជាកីឡាករហ្វីលីពីនទី២ បន្ទាប់ពីកីឡាករ OJ Porteria របស់គិរីវង់សុខសែនជ័យ ដែលផ្លាស់មកកាន់លីគកំពូលកម្ពុជា៕

Share.