ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់«សប្តាហ៍ទី១០»ហើយ ខណ:លោក ផន រស្មីពេជ្យ នឹងត្រូវដឹកនាំខេត្តត្បូងឃ្មុំ ប៉ះខេត្តកំពង់ចាម នៅទីលានវិទ្យាល័យ ហ៊ុន សែន មេមត់ វេលាម៉ោង ៣:៣០នាទីរសៀលនេះ។

តើកីឡាករ ធី ភារ៉ា អាចប្រជែង Top Scorers និងជួយត្បូងឃ្មុំ បន្តកំណត់ត្រាឈ្នះគ្រប់ប្រកួតបានដែរឬទេ?

កីឡាករ៤រូបជាប់ឈ្មោះក្នុងបញ្ជីទាត់បញ្ចូលទីច្រើនជាងគេ៖

  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាស៊ី រកបាន ៦គ្រាប់
  • កីឡាករ ប៉ុន ស៊ីបប្រី របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៥គ្រាប់
  • កីឡាករ ធី ភារ៉ា របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់
  • កីឡាករ ហ៊ន លីហេង របស់មន្ទីរ ក្លិបបាល់ទាត់ ឈើតុំ រកបាន ៥គ្រាប់។

ក្រុមទាំង៤ដែលមិនទាន់ស្គាល់រសជាតិចាញ់៖

  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
  • ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ។

ទីលានទាំង៣ (Top3) ដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេ៖
១. ទីលាន វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន មេមត់ មានចំនួន ៣៩៤៨នាក់
២. ទីលាន ឈើត៉ំ ខេត្តពោធិសាត់ មានចំនួន ៣៧២០នាក់
៣. ទីលាន វិទ្យាល័យ កំពង់ធំ មានចំនួន ២៣៧០នាក់។

កម្មវិធីប្រកួតថ្ងៃពុធ ទី៥ ខែកក្កដា៖
-សមគមកីឡាខេត្តមណ្ឌលគិរី ប៉ះ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
-ខេត្តស្វាយរៀង ប៉ះ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
-មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម៕

Share.