អាហារ​តាម​ផ្លូវ​៖​ មេឃ​ភ្លៀង​ត្រជាក់​ៗ​ មិន​ដឹង​ទៅ​ណា​ ឬ​ចេញ​ទៅ​ញ៉ាំ​អី​មែន​ទេ​?​ ចង់​ញ៉ាំ​អាហារ​ជូរ​ផ្អែម​ហឹរ​ដែរ​ទេ​?​ ថ្ងៃ​សារព័ត៌មាន​ត្រយង​ នាំ​អារម្មណ៍​ហ្វេន​ទាំង​អស់​គ្នា​មក​ស្គាល់​តូប​អាហារ​បែប​ញាំ​ ជ្រក់​ ជូរ​ផ្អែម​ហឹរ​មួយ​កន្លែង​ ដែល​យុវវ័យ​គ្រប់​ស្រទាប់​កំពុង​តែ​ពេញនិយម​ ហើយ​តូប​មួយ​នេះ​លក់​ដាច់​ខ្លាំង​តែ​ម្ដង​។​

នោះ​គឺ​តូប​អាហារ​តាម​ផ្លូវ​នៅ​ម្ដុំ​ក្បែរ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ខាង​ក្រោយ​សាលា​ ស៊ី​តិច​ ផ្លូវ​សហព័ន្ធ​ រុស្ស៊ី ​ខណ្ឌ​ទួល​គោក​ ភ្នំពេញ​យើង​នេះ​ មាន​ឈ្មោះ​ថា ​Homy ​Yummy​ ។​ កន្លែង​នេះ​មាន​អាហារ​ឆ្ងាញ់​ៗ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ចិបចុប​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ តិច​ៗ​ ដូច​ជា​ ជ្រក់​ជើង​ទា​ ណែម​ត្រី​ឆ្លាត​ជូរ​ហឹរ​ ត្រី​សាល​មុន​ អយស្ទ័រ​ក្រឡុក​ ក្តាម​ពង​ជ្រក់​ បង្គា​ក្រៀម​ និង​មឹក​ក្រៀម​ ហើយ​ជា​ពិសេស​អាច​ញ៉ាំ​កំដរ​ជាមួយ​ភេសជ្ជៈ​ត្រជាក់​ៗ​បាន​យ៉ាង​ឆ្ងាញ់​ទៀត​ផង​។​

តូប​អាហារ​មួយ​នេះ​មាន​បើក​លក់​ចាប់​ពី​ម៉ោង​ ៤ ​រសៀល​ ដល់​៩​យប់​ លេខ​ទូរស័ព្ទ ​៖ 093​ 309​ 500​ និង​ផែន​ទី ​៖ https://goo.gl/maps/XcQmKxhNgSE9Acu36 ឬ​អាច​កុម្ម៉ង់​តាម​ App​ អាហារ​ផ្សេង​ៗ​ក៏​បាន​៕​

Share.