ក្រុមជម្រើសជាតិឥណ្ឌា ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ SAFF Championship 2023 ក្រោយយកឈ្នះគុយវ៉ែត នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ បន្ទាប់ពីស្មើគ្នា ១-១ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។

នេះគឺការឈ្នះជើងឯកលើកទី៩ នៃពានរង្វាន់ SAFF Championship របស់ក្រុមជម្រើសជាតិឥណ្ឌា (1993, 1997, 1999, 2005, 2009, 2011, 2015, 2021 និងចុងក្រោយ 2023)។

ពានរង្វាន់ SAFF Champion 2023 ចាប់​ផ្តើមប្រកួតតាំងពីថ្ងៃទី២១ ខែមិថុនា រហូតដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមចំនួន៨ចូលរួម បែងចែកជា២ពូល នៅកីឡដ្ឋាន Sree Kanteerava ខណ:ឥណ្ឌា គឺជាម្ចាស់ផ្ទះ និងម្ចាស់ជើងឯក៕

ទស្សនាវីដេអូហាយឡាយវគ្គផ្តាច់ព្រ័ត្រខាងក្រោមនេះ៖

Share.