Sofia Cheung គឺ​ជា​តារា​ល្បី​នៅ​ IG មាន​ចំនួន Follower ជាង១៧.២K ព្រោះ​តែ​ Influencer បែប​ផ្សង​​ព្រេង​រូប​នេះ​ចូល​ចិត្ត​ឡើង​ភ្នំ ជិះទូក​កាយ៉ាក់​ និង​ធ្វើ​​សកម្មភាព​ផ្សេង​ៗ​នៅ​គ្រប់​ទី​កន្លែង ដោយ​មាន​រូប​ថត​ និង​ការ​រៀបរាប់​ក្នុង​ IG Bio បង្ហាញ​ស្រាប់។​

Influencer ដែល​ជា​តារា​​ IG ល្បី​​ Sofia Cheung វ័យ​៣២​ ឆ្នាំ​បាន​ជួប​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ធ្លាក់​ជ្រោះ​ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ថត​រូប​ Selfie ខ្លួន​ឯង​។ យោង​តាម​សេចក្ដី​រាយការណ៍​ Sofia Cheung បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ Ha Pak Pai សួន​កម្សាន្ត​ធម្មជាតិ​មួយ​ជាមួយ​នឹង​មិត្ត​របស់​នាង​ មុន​​នឹង​ហេតុការណ៍​​នឹក​ស្មាន​មិន​ដល់​នេះ​បាន​កើត​ឡើង​។​

នៅ​ក្នុង​ហេតុការណ៍​នោះ​ Sofia បាន​បាត់​បង់​ជំហរ​នៅ​ពេល​ដែល​នាង​ឈរ​នៅ​កំពូល​មាត់​ជ្រោះ​ហើយ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​​ដែល​មាន​កម្ពស់​១៦​ហ្វីត​​ ភ្លាមៗ​នោះ​មិត្ត​ភក្ដិ​របស់​នាង​ទូរស័ព្ទ​ទៅ​ក្រុម​សង្គ្រោះ​ដើម្បី​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហុង​កុង​តែ​គួរ​ឱ្យ​ស្ដាយ​គ្រូ​ពេទ្យ​មិន​អាច​សង្គ្រោះ​ជីវិត​បាន​។

នារី​ជា​តារា​លើ​ Social Media រូប​នេះ​តែ​ងតែ​ចែក​រំលែក​រូប​ភាព​​ព្រឺព្រួច​​ប្រឈម​នឹង​គ្រោះ​ថ្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​ដោយ​សារ​តែ​មូល​ហេតុនេះ​ទើប​នាង​មាន​ឈ្មោះ​បោះ​សំឡេង​។ ផុស​ចុង​ក្រោយ​របស់​នាង​នៅ​ Instagram បាន​សរសេរ​ថា​៖ «ថ្ងៃ​ល្អ​កំពុង​តែ​មក​ហើយ​ ថ្ងៃ​ល្អ​គឺ​ថ្ងៃ​សៅរ៍​ និង​ ថ្ងៃ​អាទិត្យ​»

ក្រោយ​ដំណឹង​នៃ​មរណភាព​របស់​កញ្ញា​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ និងត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​បាន​ចូល​មក​ចែក​រំលែក​នូវ​មរណទុក្ខ​និង​សូម​ឱ្យ​ដួង​វិញ្ញា​ណ​នាង​ទៅ​កាន់​ទីស្ងប់​៕

Telegram-Troryorng
Share.