សប្តាហ៍ទី១០ ការ​ប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​បញ្ចប់នៅ​មុន​នេះ ត្បូងឃ្មំ បន្តឈ្នះកំពង់ចាម ដោយឆ្លងកាត់ ៥ប្រ​កួត​ឈ្នះទាំង៥ ឈរកំពូល តារាង ពូល ខ មាន ១៥ពិន្ទុពេញ។ ខណ:ស្វាយរៀង ឈ្នះកំពង់ឆ្នាំ ។

ដោយឡែក ខេត្តកំពង់ធំ បន្តតំណែង​ជា​ក្រុម​មិន​ដែល​ចាញ់​សោះដូច​គ្នា ៤ប្រកួតកន្លង​មក ក្រោយ​យក​ឈ្នះមណ្ឌលគិរី ក្នុងលទ្ធផល ៣-០ នៅ​ទីលាន​សា​លាប​ឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ដែល​ប្រកួត​នេះ​បាន​លើក​មក​ប្រកួតនៅក្នុងសប្តាហ៍ទី១០ ក្រោយ​ខកខាន​នៅ​សប្ដាហ៍ទី៩។

លទ្ធផល​ក្រោយ​បញ្ចប់ការប្រកួត នៅថ្ងៃពុធ ទី០៥ ខែកក្កដា៖

  • សមគមកីឡាខេត្តមណ្ឌលគិរី ០-៣ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
  • ខេត្តស្វាយរៀង ៥-២ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យស្វាយរៀង
  • មន្ទីរ អយក ខេត្តត្បូងឃ្មុំ ១-០ មន្ទីរ អយក ខេត្តកំពង់ចាម នៅទីលានអនុវិទ្យល័យ ហ៊ុន សែន មេមត់

លទ្ធផលសប្តាហ៍ទី១០ កាល​ពីថ្ងៃអង្គារ ទី៤ ខែកក្កដា៖

  • មន្ទីរ អយក ខេត្តកំពង់ស្ពឺ ០-០ ខេត្តកែប នៅទីលានវិទ្យាល័យកំពង់ស្ពឺ
  • ខេត្តព្រះសីហនុ ២-២ កំពត អេហ្វស៊ី នៅទីលានវិទ្យាល័យ សម្ដេចឪ

លទ្ធផលប្រកួតកន្លង​មករបស់ក្រុមទាំង១០ មាន​ដូច​ខាង​ក្រោម៖

  • សមគមកីឡាខេត្តមណ្ឌលគិរី ឆ្លងកាត់ ៤ប្រកួត ស្មើ៣ ចាញ់ ១ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ
  • ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
  • ខេត្តស្វាយរៀង ឆ្លងកាត់ ៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ ឈរលេខ ៤ពូល ខ មាន ៤ពិន្ទុ
  • មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ១ ចាញ់៣ ឈរលេខ ៣ពូល ខ មាន ៤ពិន្ទុ
  • មន្ទីរ អយក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
  • មន្ទីរ អយក ខេត្តកំពង់ចាម ឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ ចាញ់១ ឈរលេខ ២ពូល ខ មាន ១២ពិន្ទុ
  • មន្ទីរ អយក ខេត្តកំពង់ស្ពឺ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ២ ចាញ់១ ឈរលេខ ៤ពូល ក មាន ៥ពិន្ទុ
  • ខេត្តកែប ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ១ ចាញ់៣ ឈរលេខ ៥ពូល ខ មាន ៤ពិន្ទុ
  • ខេត្តព្រះសីហនុ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ ឈរលេខ ២ពូល ខ មាន ៦ពិន្ទុ
  • កំពត អេហ្វស៊ី ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ៣ ចាញ់១ ឈរលេខ ៣ពូល ខ មាន ៦ពិន្ទុ៕
Share.