ខេត្តកំពង់ធំ បន្តតំណែង​ជា​ក្រុម​មិន​ដែល​ចាញ់​សោះឆ្លងកាត់ ៤ប្រកួតកន្លង​មក ក្រោយ​យក​ឈ្នះ​មណ្ឌលគិរី ក្នុងលទ្ធផល ៣-០ នៅ​ទីលាន​សា​លាប​ឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ដែល​ប្រកួត​នេះ​បាន​លើក​មក​ប្រកួតនៅក្នុងសប្តាហ៍ទី១០ ក្រោយ​ខកខាន​នៅ​សប្ដាហ៍ទី៩។

ដោយឡែក​ សម្រាប់​ថ្ងៃនេះ​ដូច​គ្នា ត្បូងឃ្មំ ជា​ក្រុម​ដែល​មិនទាន់​ស្គាល់​បរាជ័យ​ដូច​គ្នា ដោយ​បន្ត​ឈ្នះកំពង់ចាម ក្នុង​លទ្ធផល ១-០ ។ ដូច​នេះឆ្លងកាត់ ៥ប្រ​កួត​ឈ្នះទាំង៥ ឈរ កំពូល តារាង ពូល ខ មាន ១៥ពិន្ទុពេញ។ ខណ:ស្វាយរៀង ឈ្នះកំពង់ឆ្នាំ ។

ខណ:​មួយ​គូទៀត​គឺខេត្តស្វាយរៀង បាន​យក​ឈ្នះ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ក្នុង​លទ្ធផល ៥-២ នៅទីលានវិទ្យាល័យស្វាយរៀង ដោយឆ្លងកាត់ ៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ ឈរលេខ ៤ពូល ខ មាន ៤ពិន្ទុ។

ក្រុមទាំង ៣ ដែល​មិន​ទាន់​ចាញ់​សោះ​ គិត​ត្រឹម​បញ្ចប់​ការ​វប្រកួត​នៅ​ថ្ងៃនេះ៖

  • ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ
  • មន្ទីរ អយក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាង ពូល ក មាន ៨ពិន្ទុ៕
Share.