ស្ត្រីចំណាស់ម្នាក់ចុះជញ្ជាត់ត្រីរហូតដើរដល់ក្បែរម៉ូទ័របូមទឹកក៏ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការខាងលើបានកើតឡើងកាលពីចុងសប្តាហ៏កន្លងមកនេះនៅត្រង់ចំណុចក្រុមទី ២ ក្នុងភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះកុយ ហ៊ីម អាយុ ៧០ ឆ្នាំរស់នៅភូមិ-ឃុំកន្លែងកើតហេតុខាងលើ។ នៅថ្ងៃកើតហេតុគេឃើញគាត់ចុះទៅជញ្ជាត់ត្រីនៅក្នុងស្ទឹង មួយសន្ទុះក្រោយមកក៏បាត់គាត់ រហូតក្មេងៗប្រទះឃើញទើបមានការភ្ញាក់ផ្អើលឡើងតែម្តង។

ប្រភពពីចៅស្រីរបស់ជនរងគ្រោះឈ្មោះហ៊ន ស្រីមុំ អាយុ ២៣ឆ្នាំបញ្ជាក់ថា៖ ក្រោយការប្រទះសាកសពលោកយាយរបស់ខ្លួន ភ្លាមៗស្រាប់តែលោកពូ ស្រៀវ ចុះទៅស្រង់សាកសពដើម្បីយកមកដាក់លើគោក លុះដើរមកជិតម៉ូទ័រដែលអ្នកជិតខាងដែលកំពុងបូមទឹកស្រាប់តែឆក់ពូ ស្រៀវ តែគាត់បានគេចថយក្រោយទាន់ផុតពីគ្រោះថ្នាក់ ទើបមានកាតសង្ស័យថាជនរងគ្រោះបានស្លាប់ដោយសារឆក់ម៉ូទ័របូមទឹក។

ក្រោយកើតហេតុការណ៍នេះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យ រួចបង្ហាញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសាររៀបចំកម្មវិធីបុណ្យតាមប្រពៃណី៕

ដោយ:ដំបងក្រញូង

Telegram-Troryorng
Share.