ក្រុម​កីឡាករ E-Sports តំណាង​ឲ្យ​ប្រទេសកម្ពុជា នឹង​ត្រូវ​ប្រកួត​បើក​ជួប​ក្រុមម្ចាស់​ផ្ទះ អារ៉ាប៊ី​សាអ៊ូឌីត នៅ​ថ្ងៃទី​១០ កក្កដា ខាង​មុខ​នេះ ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បី​ឈាន​ឆ្ពោះ​ទៅដណ្តើមយកកៅអី ទៅ​កាន់​ព្រឹត្តិ​ការណ៍​ប្រកួត​កម្រិត​ពិភ​ពលោក IESF 15th World E-sport Championships IASI 2023។

ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅ​ក្នុង​ពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយ​ឡែកសម្រាប់​ពូល B មាន​ដូច​ជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh​។

ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។

នេះ​ជា​កាលវិភាគ​ប្រកួត​របស់ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា៖

រំលឹក​ថា កាលពី​ថ្ងៃទី២៩ ខែមិថុនា នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​បញ្ចេញ​បញ្ជី​ឈ្នះ​ អ្នកចម្បាំងអង្គរ (Angkor Warriors) តំណាង​ដោយ​ក្រុម Burn X Flash ក្នុង​នោះ​មាន​សមាសភាពប្រតិភូសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារួមមាន៖

១. លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង
២. លោក Alvarez Soriano Ralph James គ្រូបង្វឹក
៣. លោក ទី ឧត្តម កីឡាករ
៤. លោក កុសល ពិសិដ្ឋ កីឡាករ
៥. លោក សុខ រដ្ឋ កីឡាករ
៦. លោក សូ ម៉ារ៉ា កីឡាករ
៧. លោក វិធូរ សុវិសាល កីឡាករ

គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ជម្រុះ ដណ្តើម​យកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់​ផ្តើម​ពីថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla)៕

Share.