ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់កំពង់ធំ ជាអ្នកចាំទី ​រក្សា​សំណាញ់​ទី​ (Clean Sheets) បាន​៣លើក​មុនគេ ក្រោយចប់ សប្ដាហ៍ទី១០ នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើកទី១៧ ២០២៣-២០២៤ ថ្នាក់ខេត្ត។

ខណ:ខេត្តកំពង់ធំ ទើប​ប្រកួត​បាន​ត្រឹម​សប្ដាហ៍ទី៩ ដោយ​បាន​លើក​មក​ប្រកួត​នៅ​សប្ដាហ៍ទី១០ និង​បាន​បន្តតំណែង​ជា​ក្រុម​មិន​ដែល​ចាញ់​សោះឆ្លងកាត់ ៤ប្រកួតកន្លង​មក ក្រោយ​យក​ឈ្នះ​មណ្ឌលគិរី កាលពីថ្ងៃទី០៥ កក្កដាក្នុងលទ្ធផល ៣-០ នៅ​ទីលាន​សា​លាប​ឋមសិក្សា ហ៊ុនសែន សែនមនោរម្យ។

ខាងនេះជាអ្នកចាំទី​ ១០រូប​ដែល​អាច​រក្សា Clean Sheets បាន​ដោយ​ក្នុង​ការ​ប្រកួតកន្លង​មក​រួមមាន៖

  • អ្នកចាំទី ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់​កំពង់ធំ ចំនួន​៣លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ញ៉ែម ស្លៃម៉ាន ភ្នំពេញហ្គាឡាក់ស៊ី ចំនួន​២លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី សំអាត រ៉ាវី របស់​ត្បូងឃ្មុំ ចំនួន​១លើក ឆ្លងកាត់ ៥ប្រកួត
  • អ្នកចាំទី ហ៊ាង រតនៈបណ្ឌិត របស់​ឧត្តរមានជ័យ ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ស៊ុន ខៃ របស់​ខេត្ត​កំពង់ឆ្នាំង ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ទឿន វ៉ាឃីម របស់​ក្រុម​ឈើតុំ (ពោធិ៍សាត់) ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត​
  • អ្នកចាំទី ឡូញ គឹមឡុង របស់បន្ទាយមានជ័យ ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី លី រ៉ហ្វាត របស់កំពត ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ភន វណ្ណ: របស់បាត់ដំបង ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី កាយ ប៉ូស របស់សៀមរាប ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត

ឆ្លងកាត់ ​៤៤ប្រកួត​កន្លងមក ក្រុមខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង កំពុង​រក្សា​តំណែង​ឈរ​កំពូល​តារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១៥៦គ្រាប់ ដូច​គ្នាតាម​ពី​ក្រោយដោយ ខេត្តស្វាយ​រៀង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់​ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ១៦៧គ្រាប់៕

Share.