ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy បានប្រកាសនាំចូលខ្សែបម្រើចំណូលថ្មីជនជាតិប្រេស៊ីល Jorge Eduardo Pedro Junior អតីតយុវជន Santos FC ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករ Jorge Eduardo Pedro Junior កើតនៅទីក្រុង São Paulo ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានអាយុ២៨ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ តំណែងជាខ្សែបម្រើប្រយុទ្ធ។

ចំពោះបទពិសោធន៍វិញ Eduardo ធ្លាប់លេងនៅលីគកំពូល និងលីគលំដាប់ទី២របស់ប្រទេសប្រេស៊ីលដូចជា Santos, Audax, Grêmio Osasco, Ferroviária, ABC និង Juventus-SP ចន្លោះពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១។

មុនពេលផ្លាស់ទៅលេងនៅក្លិបលីគលំដាប់ទី២ព័រទុយហ្គាល់ Portuguesa ក្នុងឆ្នាំ ២០២០ និងចុងក្រោយលេងឲ្យក្លិប FC Džiugas Telšiai ក្នុងឆ្នាំ ២០២២ នៅលីគកំពូលប្រទេសលីទុយអានី៕

Share.