ក្រោយបញ្ចប់សប្តាហ៍ទី១០ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ (ថ្នាក់ខេត្ត) នៅក្នុងចំណោមកាតសរុប ១៦០សន្លឹក កាតលឿង ១៥១សន្លឹក និងកាតក្រហម ៨សន្លឹក គេឃើញថាមានកីឡាករចំនួន ៣រូបដែលទទួលបានកាតច្រើនជាងគេ។

កីឡាករទទួលបានកាតច្រើនជាងគេមានដូចជា៖
-កីឡាករ ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ធីម ប្រណី របស់កំពង់ស្ពឺ ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ជា មករា របស់ព្រះវិហារ ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ហុង គឹមឡង របស់កណ្តាល ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ប៉ូ និមល របស់កំពង់ធំ ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក
-កីឡាករ ហេង ស្វាយ របស់កែប ទទួលបានកាត ៣សន្លឹក កាតក្រហម ១សន្លឹក៕

Share.