ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy បានប្រកាសនាំចូលខ្សែបម្រើចំណូលថ្មីជនជាតិប្រេស៊ីល Jorge Eduardo Pedro Junior អតីតយុវជន Santos FC ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករ Jorge Eduardo Pedro Junior កើតនៅទីក្រុង São Paulo ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានអាយុ២៨ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ តំណែងជាខ្សែបម្រើប្រយុទ្ធ។

ទស្សនាវីដេអូបច្ចេកទេសកីឡាករ Jorge Eduardo ជនជាតិប្រេស៊ីល មុនបង្ហាញខ្លួនឱ្យវិសាខា

ចំពោះបទពិសោធន៍វិញ Eduardo ធ្លាប់លេងនៅលីគកំពូល និងលីគលំដាប់ទី២របស់ប្រទេសប្រេស៊ីលដូចជា Santos, Audax, Grêmio Osasco, Ferroviária, ABC និង Juventus-SP ចន្លោះពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១។

មុនពេលផ្លាស់ទៅលេងនៅក្លិបលីគលំដាប់ទី២ព័រទុយហ្គាល់ Portuguesa ក្នុងឆ្នាំ ២០២០ និងចុងក្រោយលេងឲ្យក្លិប FC Džiugas Telšiai ក្នុងឆ្នាំ ២០២២ នៅលីគកំពូលប្រទេសលីទុយអានី៕

Share.