កំពង់ធំ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលធ្វើសកម្មភាពលួចឆក់ពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ០៦ ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ កលាពី ពាក់កណ្តាលខែ មិថុនាកន្លងទៅ ។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានកាលពីថ្ងៃទី០៦ ខែកក្តដាឆ្នាំ២០២៣ នេះថា បន្ទាប់ពីទទួលបានព័ត៌មានករណីចោរលួចឆក់ ខាងលើនេះស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក  ខេត្តកំពង់ធំ។

ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីន ND125ME- 6403264  ស្លាកលេខកំពង់ធំ 1S-4055 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

លោកបានបញ្ជាក់ទៀតថា ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖កំពង់ធំ

Share.