ក្រោយបញ្ចប់សប្តាហ៍ទី១០ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ខេត្ត (Hun Sen Cup) នៅក្នុងចំណោមកាតសរុប ១៦០សន្លឹក កាតលឿង ១៥១សន្លឹក និងកាតក្រហម ៨សន្លឹក គេឃើញថាមានកីឡាករចំនួន ៣រូបដែលទទួលបានកាតច្រើនជាងគេ។
ខណ:កីឡាករកីឡាករ ខុម ពិសិដ្ឋ របស់ខេត្តស្វាយរៀង ស៊ុត៣គ្រាប់ម្នាក់ឯង ក្នុងជំនួបស្វាយរៀងឈ្នះកំពង់ឆ្នាំង ប្រកួតសប្ដាហ៍ទី១០ ជាប់ក្នុងបញ្ជី Top Scorers។ ហើយនេះជាកីឡាករ ៥រូបជាប់ឈ្មោះក្នុងបញ្ជីទាត់បញ្ចូលទីច្រើនជាងគេ (Top Scorers) ដែលអាចស៊ុតបញ្ចូលទីបាន ៥គ្រាប់ឡើង គិតត្រឹមសប្តាហ៍ទី១០៖
- កីឡាករ ខុម ពិសិដ្ឋ របស់ខេត្តស្វាយរៀង រកបាន ៦គ្រាប់
- កីឡាករ ភឹម ចាន់វិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាស៊ី រកបាន ៦គ្រាប់
- កីឡាករ ប៉ុន ស៊ីបប្រី របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៥គ្រាប់
- កីឡាករ ធី ភារ៉ា របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់
- កីឡាករ ហ៊ន លីហេង របស់មន្ទីរ ក្លិបបាល់ទាត់ ឈើតុំ រកបាន ៥គ្រាប់
ដោយឡែកក្រុមខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង កំពុងរក្សាតំណែងឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៥៦គ្រាប់ ដូចគ្នាតាមពីក្រោយដោយ ខេត្តស្វាយរៀង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៦៧គ្រាប់។
ក្រុមឈរកមពូលតារាង បណ្ដុះអាសន្នមាន៖ ភ្នំពេញហ្គាឡាក់ស៊ី លេងបាន ៤ប្រកួត ពូល ក មាន ៨ពិន្ទុ, ខេត្តត្បូងឃ្មុំ លេងបាន ៥ប្រកួត ពូល ខ មាន ១៥ពិន្ទុ, ឈើតុំ ពោធិ៍សាត់ លេងបាន ៤ប្រកួត ពូល គ មាន ៩ពិន្ទុ និង ខេត្តកំពង់ធំ លេងបាន ៤ប្រកួត ពូល ឃ មាន ១២ពិន្ទុ៕