ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy បានប្រកាសនាំចូលខ្សែ​ប្រយុទ្ធចំណូលថ្មីជនជាតិប្រេស៊ីល Jonata de Oliveira Bastos អតីតកីឡាករ Oliveirense នៃលីគទី២ព័រទុយហ្គាល់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករ Jonata de Oliveira Bastos កើតនៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ (អាយុ ២៥ឆ្នាំ) កម្ពស់ ១.៨៨ម៉ែត្រ តំណែងជាខ្សែបម្រើប្រយុទ្ធ។

ចំពោះបទពិសោធន៍វិញ Jonata ចាប់ផ្តើមអាជីពដំបូងនៅប្រទេសប្រេស៊ីល ដូចជា Clube de Regatas Brasil, Cruzeiro Esporte Clube និង Vila Nova FC។

ក្រោយមកក៏បានផ្លាស់មកកាន់ក្លិបនៅប្រទេសព័រទុយហ្គាល់ ​ដោយបានលេងឱ្យ Braga FC B និង Alverca ហើយចុងក្រោយក្លិប UD Oliveirense Futebol SAD នៅលីគទីពីរព័រទុយហ្គាល់ បង្ហាញខ្លួនបាន ២៥ប្រកួត ស៊ុតបញ្ចូលទីបាន ៥គ្រាប់។

ក្រៅពីនេះក្លិបបាល់ទាត់វិសាខា ក៏បាននាំចូលខ្សែបម្រើចំណូលថ្មីជនជាតិប្រេស៊ីល Jorge Eduardo Pedro Junior អតីតយុវជន Santos FC ផងដែរ៕

Share.