ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មីជនជាតិប្រេស៊ីល Jonata de Oliveira Bastos អតីតកីឡាករ Oliveirense នៃលីគទី២ព័រទុយហ្គាល់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។
កីឡាករ Jonata de Oliveira Bastos កើតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ (អាយុ ២៥ឆ្នាំ) កម្ពស់ ១.៨៨ម៉ែត្រ តំណែងជាខ្សែបម្រើប្រយុទ្ធ។
វីដេអូបច្ចេកទេសកីឡាករ Jonata ជនជាតិប្រេស៊ីល មុនបង្ហាញខ្លួនឱ្យវិសាខា៖
ចំពោះបទពិសោធន៍វិញ Jonata ចាប់ផ្តើមអាជីពដំបូងនៅប្រទេសប្រេស៊ីល ដូចជា Clube de Regatas Brasil, Cruzeiro Esporte Clube និង Vila Nova FC។
ក្រោយមកក៏បានផ្លាស់មកកាន់ក្លិបនៅប្រទេសព័រទុយហ្គាល់ ដោយបានលេងឱ្យ Braga FC B និង Alverca ហើយចុងក្រោយក្លិប UD Oliveirense Futebol SAD នៅលីគទីពីរព័រទុយហ្គាល់ បង្ហាញខ្លួនបាន ២៥ប្រកួត ស៊ុតបញ្ចូលទីបាន ៥គ្រាប់។
ក្រៅពីនេះក្លិបបាល់ទាត់វិសាខា ក៏បាននាំចូលខ្សែបម្រើចំណូលថ្មីជនជាតិប្រេស៊ីល Jorge Eduardo Pedro Junior អតីតយុវជន Santos FC ផងដែរ៕