ក្រោយបញ្ចប់សប្តាហ៍ទី១០ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ ថ្នាក់ខេត្ត (Hun Sen Cup) កីឡាករ ៤រូបជាប់​ឈ្នោះជា​កីឡាករ​ល្អប្រ​ចាំការប្រកួត និងមាន​គ្រាប់​បាល់​កើតឡើង​ចំនួន ១៥​ក្នុង​ការ​ប្រកួត ៥គូ។

កីឡាករ ៤រូបជាប់​ឈ្នោះ​ជាកីឡាករល្អ (Man of The Match) ប្រ​ចាំការប្រកួតក្រោយបញ្ចប់សប្តាហ៍ទី១០៖

១. កីឡាករ សុខ គារ៉ា របស់ខេត្តស្វាយរៀង
២. កីឡាករ អូន បញ្ញា របស់ខេត្តព្រះសីហនុ
៣. កីឡាករ មីន សែត សេន មន្ទីរ អយក ខេត្តត្បូងឃ្មុំ
៤. កីឡាករ ញ៉ន រដ្ឋនា របស់ខេត្តកែប

ខណ:កីឡាករកីឡាករ ៥រូបជាប់ឈ្មោះក្នុងបញ្ជីទាត់បញ្ចូលទីច្រើនជាងគេ (Top Scorers) ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ឡើង គិតត្រឹមសប្តាហ៍ទី១០៖

  • កីឡាករ ខុម ពិសិដ្ឋ របស់ខេត្តស្វាយរៀង រកបាន ៦គ្រាប់
  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាស៊ី រកបាន ៦គ្រាប់
  • កីឡាករ ប៉ុន ស៊ីបប្រី របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៥គ្រាប់
  • កីឡាករ ធី ភារ៉ា របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់
  • កីឡាករ ហ៊ន លីហេង របស់មន្ទីរ ក្លិបបាល់ទាត់ ឈើតុំ រកបាន ៥គ្រាប់

ដោយឡែកក្រុមខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង កំពុង​រក្សា​តំណែង​ឈរកំពូលតារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១៥៦គ្រាប់ ដូច​គ្នាតាម​ពី​ក្រោយដោយ ខេត្តស្វាយ​រៀង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់​ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ១៦៧គ្រាប់។

ក្រុម​ឈរ​កំពូល​តារាង បណ្ដុះអាសន្នមាន៖ ភ្នំពេញហ្គាឡាក់ស៊ី លេងបាន ៤ប្រកួត ពូល ក មាន ៨ពិន្ទុ, ខេត្តត្បូងឃ្មុំ លេងបាន ៥ប្រកួត ពូល ខ មាន ១៥ពិន្ទុ, ឈើតុំ ពោធិ៍សាត់ លេងបាន ៤ប្រកួត ពូល គ មាន ៩ពិន្ទុ និង ខេត្តកំពង់ធំ លេងបាន ៤ប្រកួត ពូល ឃ មាន ១២ពិន្ទុ៕

Share.