ក្លិបបាល់ទាត់ Hyderabad FC សមាជិកលីគកំពូលឥណ្ឌា Indian Super League បានប្រកាសតែងតាំងលោក Conor Nestor ជាគ្រូបង្វឹក First-team coach ត្រៀមសម្រាប់រដូវកាល ២០២៣-២៤ ដែលគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤។

លោក Conor Nestor គ្រូ​បង្វឹក​​កម្រិត ​UEFA A Licence បានចំណាយពេលរយ:ពេល ៥ឆ្នាំ​ដឹកនាំ​ក្រុមព្រះខ័នរាជ​ស្វាយរៀង ចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២៣ នៅលីគកំពូលកម្ពុជា ជួយឲ្យទទួលបានតំណាត់ថ្នាក់ដូចជា៖
-២០១៨ ទទួល​បាន​​លេខ៦
-២០១៩ ឈ្នះជើងឯក (ឈ្នះ​ពានជា​គ្រូ​បង្វឹក​ល្អ​ប្រចាំឆ្នាំ​)
-២០២០ ជើងឯករង
-២០២១ ជើងឯករង
-២០២២ ទទួលបានលេខ៣។

ដោយឡែកសម្រាប់​ការ​ប្រកួតក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្រោមការដឹកនាំ​របស់​លោក Conro Nestor បានត្រឹមជើង​ឯក​រង នៅ​ឆ្នាំ​២០១៩ និងឆ្នាំ​ ២០២១ ខណ:នៅ​ឆ្នាំ​២០១៨, ​២០២០, ​២០២១ និង២០២២ កន្លងមក​នេះ ​ធ្លាក់​ក្នុង​វគ្គ​៨​ក្រុមចុងក្រោយដូចគ្នា។

ខណ:ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Pep Munoz វ័យ៤៣ឆ្នាំ ជនជាតិសញ្ជាតិអេស្ប៉ាញ ដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន។

ចំពោះបទពិសោធន៍ការងារជាគ្រូបង្វឹបរយ:ពេលជាង១៩ឆ្នាំ ខណ:លោក Pep បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

លោក Pep ចំណាយរយ:ពេល៤ឆ្នាំជាមួយ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ១ដង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

Share.