ភាគច្រើននៃកីឡាករទូទាំងពិភពលោក តែងតែចង់បានរាងកាយមាំមួន រួមទាំងសុខភាពល្អប្រសើរថែមទៀតផង ហេតុនេះតម្រូវឱ្យពួកគេចាំបាច់ត្រូវតែថែរក្សាសុខភាពជាប្រចាំ ហើយមានកីឡាករ តិចតូចណាស់ដែលគេចមិនផុតពីគ្រឿងស្រវឹង។

សារជាតិស្រវឹងត្រូវបាន ត្រូវបានមនុស្សទូទៅជុំវិញសកលលោក និយមប្រើប្រាស់ទៅតាមចំណង ចំណូលចិត្តរៀងៗខ្លួន ប៉ុន្តែក៏មានមនុស្សមួយចំនួនធំផងដែរ ដែលមិនចេះ ឬចូលចិត្តគ្រឿងស្រវឹងនោះទាំងនោះ។  

តែបើមិនយាយពីកីឡាករបាល់ទាត់អាជីពនៅតំបនអឺរ៉ុប វិញ មានកីឡាករតិចតូចណាស់ ដែលគេចមិនផុតពីគ្រឿងស្រវឹង តែមិនមែនមានន័យថា ពួកគាត់តែងតែពិសាគ្រឿងស្រវឹងជាប្រចាំនោះទេ។

សារព័ត៌មានត្រយង លើកយកកីឡាករចំនួន៥រូប ដែលមិនទទួលទានគ្រឿងស្រវឹងក្នុងអាជីបបាល់ទាត់៖

ទី៥ កីឡាករ James Milner

James Milner គឺជាកីឡាករជនជាតិអង់គ្លេល មានវ័យ ៣៧ឆ្នាំ បច្ចុប្បន្នជាកីឡាកររបស់ក្លិបបាល់ទាត់ Brighton សមាជិកលីគកំពូល English Premier League។ James Milner មិនពិសារគ្រឿងស្រវឹងចាប់តាំងពីរូបគេចូលខ្លួនជាកីឡាករជម្រើសជាតិអង់គ្លេល ម្យ៉ាងរូបគេគិតថា ការទទួលទានគ្រឿងស្រវឹងអាចនាំឱ្យរាងកាយរបស់គេធាត់ និងឆាប់ហត់។

ទី៤ កីឡាករ Declan Rice

Declan Rice គឺជាកីឡាករជនជាតិអង់គ្លេល មានវ័យ ២៤ឆ្នាំ បច្ចុប្បន្នជាកីឡាកររបស់ក្លិបាល់ទាត់ West Ham United សមាជិកលីគកំពូល English Premier League ។ Declan Rice បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ក្នុងកម្មវិធី TalkSport កាលពីឆ្នាំ២០២១ កន្លងទៅថា «ខ្ញុំមិនចេះពិសារគ្រឿងស្រវឹងនោះទេ ខ្ញុំ​មិន​ចូល​ចិត្ត​ក្លិន​វា​ទេ ដូច្នេះ​ខ្ញុំ​មិន​ដែល​ទៅ​ជិត​វាម្តងណាឡើយ​ទេ»។

ទី៣ កីឡាករ Gareth Bale

Gareth Bale កីឡាករជនជាតិវេលស៍ មានវ័យ ៣៣ឆ្នាំ បច្ចុប្បន្នជាកីឡាកររបស់ក្លិបបាល់ទាត់ Los Angeles FC សមាជិកលីគកំពូលរបស់សហរដ្ឋអាមេរិក។ Gareth Bale បាននិយាយថា «ខ្ញុំគ្រាន់តែមិនចូលចិត្តផឹកវាទេ និយាយដោយស្មោះត្រង់ ខ្ញុំគ្រាន់តែមិនចូលចិត្តរសជាតិរបស់វា ខ្ញុំធ្លាប់​បាន​ភ្លក់​វា​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​វា​នោះទេ» ។

ទី២ កីឡាករ Harry Kane

Harry Kane គឺជាកីឡាករជម្រើសជាតិអង់គ្លេល មានវ័យ ២៩ឆ្នាំ បច្ចុប្បន្នគឺជាកីឡាកររបស់ក្លិបបាល់ទាត់ Tottenham Hotspur សមាជិកលីគកំពូលរបស់ប្រទេសអង់គ្លេល។ យោងតាមកិច្ចសមភ្ភាសន៍ ជាមួយខ្សែប្រយុទ្ធរបស់ក្រុមជម្រើជាតិអង់គ្លេល និងជាប្រធានក្រុមរបស់ក្លិបបាល់ទាត់ Tottenham Hotspur កាលពីឆ្នាំ២០១៧ កន្លងទៅបានបញ្ជាក់ថា Harry Kane មិនផឹកស្រាទេ។ Kane បាននិយាយថា លុះត្រាតែ Spurs ឈ្នះពានរង្វាន់អ្វីមួយនៅក្នុងដៃ។

ទី១ កីឡាករ Cristiano Ronaldo

Cristiano Ronaldo គឺជាកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានវ័យ ៣៨ឆ្នាំ បច្ចុប្បន្នកំពង់ប្រកបអាជីបនៅក្លិបបាល់ទាត់ Al Nassr សមាជិក លីគកំពូលរបស់ប្រទេស​អារ៉ាប៊ីសាអូឌីត។ Cristiano Ronaldo បានសារភាពថា «ខ្លុំធ្លាប់បានផឹកស្រាសំប៉ាញ់ ១កែវ បន្ទាប់ពីក្រុមរបស់ខ្ញុំបានឈ្នះពានរង្វាន់ជើងឯកពានប្រចាំទ្វីបអឺរ៉ុប European championship កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រៅពីពេលនោះខ្ញុំមិនដែលប៉ះពាល់វាម្តងណាឡើយ»។

Share.