ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy ជនជាតិស្កុតឡេន បាននាំចូលកីឡាករថ្មីចំនួន២នាក់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករចំណូលថ្មីទាំង២មានដូចជា៖
-ខ្សែប្រយុទ្ធ Jonata de Oliveira Bastos ជនជាតិប្រេស៊ីល
-ខ្សែបម្រើ Jorge Eduardo Pedro Junior ជនជាតិប្រេស៊ីល។

ខណ:កីឡាករបរទេសចាស់របស់វិសាខា មានចំនួន៤នាក់ផ្សេងទៀតដូចជា៖
-ខ្សែប្រយុទ្ធ Takumu Nishihara ជនជាតិជប៉ុន
-ខ្សែបម្រើ Mouzinho Barreto de Lima ជនជាតិទីម័រខាងកើត
-ខ្សែបម្រើ Alisher Mirzaev ជនជាតិអ៊ូសបេគីស្ថាន
-ខ្សែការពារ Mohammed Khan ជនជាតិអាហ្វ្រិកខាងត្បូង។

ក្រៅពីនេះក្លិបបាល់ទាត់វិសាខា ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ៖
-ខ្សែបម្រើប្រេស៊ីល Macos Vinicius
-ខ្សែប្រយុទ្ធកាមេរូន Emmanuel Mbarga។

កីឡាករ៦រូបដាក់ឲ្យក្លិបដទៃខ្ចីជើង៖
-ខ្សែការពារ ឈង់ ប៊ុនណាត ទៅកាន់ណាហ្គាវើលដ៍
-អ្នកចាំទី សាំង ហាន់ឃុន ទៅកាន់ព្រៃវែង
-ខ្សែប្រយុទ្ធស្លាប រដ្ឋ វីរៈ ទៅកាន់ព្រៃវែង
-ខ្សែប្រយុទ្ធស្លាប គី រីណា ទៅកាន់ព្រៃវែង
-ខ្សែការពារស្លាប រស់ សំអឿន ទៅកាន់ព្រៃវែង
-អ្នកចាំទី វីរៈ ដារ៉ា ទៅកាន់​ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

Share.