ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ដែលតំណាងដោយក្រុម Burn X Flash បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតទី១របស់ កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមមកពី​ប្រទេស​អារ៉ាប់រួម នៅម៉ោង ១៦៖០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បី​ឈាន​ឆ្ពោះ​ទៅដណ្តើមយកកៅអី ទៅ​កាន់​ព្រឹត្តិ​ការណ៍​ប្រកួត​កម្រិត​ពិភ​ពលោក IESF 15th World E-sport Championships IASI 2023។

ខណ:ប្រកួត​ទី២ នឹ​ងបន្តប៉ះ ម៉ុងហ្គោលី នៅម៉ោង ២០៖៤៥នាទី (ម៉ោងនៅកម្ពុជា) ។ការប្រកួត​នេះ​នឹង​មាន​ផ្សាយជូនតាមរយៈ ផេកហ្វេសប៊ុករបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង MPL Cambodia។ រង់ចាំតាមដានទស្សនា និងគាំទ្រក្រុមកម្ពុជាទាំងអស់គ្នា!

ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅ​ក្នុង​ពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយ​ឡែកសម្រាប់​ពូល B មាន​ដូច​ជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh​។

ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។

នេះ​ជា​កាលវិភាគ​ប្រកួត​របស់ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា៖

គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ជម្រុះ ដណ្តើម​យកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់​ផ្តើម​ពីថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla)៕

Share.