ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ត្រូវប៉ះជាមួយនឹងនេប៉ាល់ នៅ​ថ្ងៃ​នេះ វេលាម៉ោង ៥:៣០នាទី​រសៀល ដែល​ជា​ប្រកួត​ទី ៣ ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បី​ឈាន​ឆ្ពោះ​ទៅដណ្តើមយកកៅអី ទៅ​កាន់​ព្រឹត្តិ​ការណ៍​ប្រកួត​កម្រិត​ពិភ​ពលោក IESF 15th World E-sport Championships IASI 2023។

​​ប្រកួតទី១ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះក្រុមមកពី​ប្រទេស​អារ៉ាប់រួម ២-០៖

ប្រកួតទី២ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះចាញ់ក្រុម​មកពី ម៉ុងហ្គោលី ២-០៖

ក្នុងវគ្គសន្សំពិន្ទុពូល A យើងនៅសល់ ១ប្រកួតទៀតក្នុងដៃ នៅថ្ងៃនេះដោយ ឱកាសនៅតែមាន សម្រាប់​ក្រុមកម្ពុជាក្នុងការឡើងទៅវគ្គបន្ត។ ការប្រកួត​នេះ​នឹង​មាន​ផ្សាយជូនតាមរយៈ ផេក​ហ្វេស​ប៊ុករបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង MPL Cambodia។ រង់ចាំតាមដានទស្សនា និងគាំទ្រក្រុមកម្ពុជាទាំងអស់គ្នា!

សូម​បញ្ជាក់ថា ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។
ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅ​ក្នុង​ពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយ​ឡែកសម្រាប់​ពូល B មាន​ដូច​ជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh​។

គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ជម្រុះ ដណ្តើម​យកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់​ផ្តើម​ពីថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla)៕

Share.