អំឡុងវិស្សមកាលកីឡាករភាគច្រើនបានចំណាយពេលលំហែកាយនៅតាមមាត់សមុទ្រ ជាពិសេសនៅកោះ ជាមួយមិត្តភក្តិ​, មិត្តស្រី ឬក្រុមគ្រួសារ ខណ:ខ្សែការពារ Harry Maguire បានយកពេលវេលាទាំងនោះទៅហ្វឹកហាត់៣ដង ក្នុង១ថ្ងៃ រយ:ពេល៣សប្តាហ៍ចុងក្រោយនេះជាមួយ Ricardo Carvalho។

មូលហេតុចម្បងនោះគឺ Harry Maguire ចង់ប្រកួតប្រជែងយកជម្រើស១១នាក់ដំបូងនៅក្រុមបិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មីនេះ ២០២៣-២៤ ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រោយមិនសូវបានបង្ហាញខ្លួនកាលពីរដូវកាលមុន។

យ៉ាងណាមិញក្រុមបិសាចក្រហម Man United កំពុងរិះរកមធ្យោបាយដើម្បីលក់ Harry Maguire ចេញពីទឹកដី Old Trafford ទោះបីខ្សែការពារវ័យ៣០ឆ្នាំរូបនេះនៅសល់កុងត្រារហូតដល់ឆ្នាំ ២០២៥ ក៏ដោយ។

គួរដឹងថានៅឆ្នាំ ២០១៩ ក្រុម Man United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær បានចាយលុយរហូត ៨០លានផោន ដើម្បីទិញ Harry Maguire ពី Leicester City បំបែកកំណត់ត្រាខ្សែការពារថ្លៃជាងគេលើពិភពលោក។

បច្ចុប្បន្នលោក Erik ten Hag ចប់បាន Kim Min-jae ជនជាតិកូរ៉េខាងត្បូង ដែលជាខ្សែការពារឆ្នើមប្រចាំក្របខណ្ឌ Serie A រដូវកាល ២០២២-២៣ ក្រោយជួយ Napoli ជើងឯកលីគកំពូលរអ៊ីតាលី ប៉៉ុន្តែភាពរយខ្ពស់រូបគេអាចនឹងចូលរួមជាមួយនឹង FC Bayern Munich៕

Share.