អាហារ​តាម​ផ្លូវ​៖ បើ​ទោះ​បី​ជា​អាហារ​តាម​ផ្លូវ​មើល​ទៅ​មាន​មនុស្ស​ច្រើន​តម្រង់​ជួរ​ទិញ​ មើល​ទៅ​លក់​ដាច់​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​រឿង​អនាម័យ​ក៏​ជា​រឿង​សំខាន់​ដែរ។ មូល​ហេតុ​នេះ​ហើយ​បាន​ជា​សារព័ត៌មាន​ត្រយង​ចង់​ណែនាំ​ឱ្យ​គ្រប់គ្នា​ស្គាល់​កន្លែង​មួយ​ នេះ​គឺ​ «​សាច់​គោ​អាំង​ សាច់​ក្រក​អាំង​សាង​ស្នេហ៍​»​។

កន្លែង​នេះ​ល្បី​ថា​ រាល់​ល្ងាច​មាន​ម៉ូយ​មក​រង់​ចាំ​ទិញ​យ៉ាង​កកកុញ​ អ្នក​លក់​វិញ​ លក់​អស់​មិន​ក្រោម​ ២០០​ ចង្កាក់​ទេ​ក្នុង​មួយ​ថ្ងៃ​។ ម៉ូយ​ជា​ច្រើន​លាន់​មាត់​ប្រាប់​ត​គ្នា​ថា​ រស​ជាតិ​ឆ្ងាញ់​ ឈ្ងុយ​គ្រឿង​ និង​មាន​អនាម័យ​ខ្ពស់​ រី​ឯ​តម្លៃ​វិញ​សមរម្យ​ស័ក្ដិសម​នឹង​បរិមាណ​សាច់​។ សម្រាប់​សាច់​ក្រក ១​ចង្កាក់​តម្លៃ ​៣០០០​៛​ សាច់​គោ​អាំង​ ១​ចង្កាក់​ តម្លៃ​ ៣០០០​៛​ ដូច​គ្នា​ បើ​ថែម​នំបុ័ង​លាប​ប៊័រ​ទៀត​រឹត​តែ​ឆ្ងាញ់​ អាច​ម្នាក់​ឯង​ ១០​ ចង្កាក់​ដោយ​មិន​ដឹង​ខ្លួន​។

មិនមែន​ប្រម៉ូដ​ទេ​ តែ​ Admin ​បាន​ទៅ​ភ្លក្ស​ផ្ទាល់​!

ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ភ្នំពេញ (ក្រោយសាលាអាស៊ីអ៊ឺរ៉ុបចាស់)

ម៉ោងបើក៖ 2:30 ថ្ងៃ ដល់ 9 យប់

លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81

Share.