សិល្បៈ​អន្តរជាតិ​៖ ​អ្នក​តំណាង​របស់​អតីត​តារា​សម្ដែង​វ័យ​៥៥​ឆ្នាំ​ នាង​ Alum Kelly Bensimon បាន​ចេញ​មក​ប្រកាស​ដំណឹង​ល្អ​ថា​​អតីត​តារា​រូប​នេះ​​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​សង្សារ​ជា​អ្នក​ធុរកិច្ច​ Scott Litner កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ដោយ​អនាគត​កូន​កំលោះ​មាន​អាយុ​ប្អូន​ខាង​ស្រី​២​ឆ្នាំ​។​

​អ្នក​តំណាង​របស់​អតីត​តារា​សម្ដែង​ស្រី​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​គូស្នេហ៍​ Alum Kelly Bensimom បាន​លុត​ជង្គង់​សុំ​តារា​ស្រី​រូប​នេះ​រៀបការ​រួច​រាល់​ហើយ។​ អ្នក​តំណាង​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​ សាមី​ខ្លួន​កំពុង​តែ​រំភើប​និង​រីករាយ​ជា​ខ្លាំង​ចំពោះ​តួនាទី​ថ្មី​​ធ្វើ​ជា​ភរិយា​នា​ពេល​អនាគត​៖ «ពួក​គេ​ទាំង​ពីរ​នាក់​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​ ដោយ​កន្លង​មក​ Alum Kelly Bensimon តែង​តែ​ទៅ​ចូលរួម​កម្មវិធី​នានា ដោយ​មាន​ពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នៅ​លើ​នាង​ដៃ​ខាង​ឆ្វេង​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ ហើយ​បាន​បបួល​គ្នា​ទៅ​ទទួល​ទាន​អាហារ​ដ៏​សែន​រ៉ូមែនទិក​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ នៅ​ទីក្រុង​ឈីហ្គាហ្គូ»

ប្រភព៖ បរទេស

Share.