ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងប្រកួតទី៣ នៃវគ្គសន្សំពិន្ទុក្នុងពូល A ដោយបានយកឈ្នះលើ នេប៉ាល់ ក្នុងលទ្ធផល ២ ទល់នឹង ០ កាល​ពី​ថ្ងៃទី១១ ខែកក្កដា ។ លទ្ធផ​ល​នេះ បាន​ធ្វើ​ឲ្យក្រុមកម្ពុជា កក់​កៅ​អី​ទៅ​កាន់​ការ​ប្រកួត​កម្រិត​ពិភព​លោក IESF World Esport Championships វិញ្ញាសា MLBB ដែលនឹងរៀបចំនៅទីក្រុង IASI ប្រទេស Romania។

ទោះ​យ៉ាងណា ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា នៅ​មា​ន​កាត​ព្វកិ​ច្ចបន្ត ក្នុងការប្រកួតវគ្គ Playoff ដើម្បីដណ្តើមយកពានរង្វាន់ Gamers8 Asian Championship បន្តទៀត ដោយ​​ជួប​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​ហ្វី​លីពីន នៅ​ថ្ងៃ​នេះ វេលាម៉ោង ៦:២០​ល្ងាចនេះ។

តារាង​នៃការ​ប្រកួតវគ្គ Playoff ៖

សម្រាប់​លទ្ធផល​ប្រកួតទី១ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះក្រុមមកពី​ប្រទេស​អារ៉ាប់រួម ២-០ ,ប្រកួតទី២ ត្រូវបានបញ្ចប់ដោយ លទ្ធផល ឈ្នះចាញ់ក្រុម​មកពី ម៉ុងហ្គោលី ២-០ និងប្រកួតទី៣ ឈ្នះលើ នេប៉ាល់ ក្នុងលទ្ធផល ២ ទល់នឹង ០។

ជុំ​វិញ​ជ័យ​ជមន្នះ​ឡើង​ទៅ​កាន់​វគ្គPlayoff នេះដែរ​កីឡាករ សូ ម៉ារ៉ា ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ្នក​ចម្បាំង​អង្គរ (Angkor Warriors) របស់កម្ពុជា បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​កៅអី​ទៅ​កាន់​ការ​ប្រកួត​កម្រិត​ពិភព​លោក នៅប្រទេស Romania ហើយ​នេះ​គឺ​ជាលទ្ធផល​ដែល​ក្រុម​របស់​ពួក​យើង​បាន​គ្រោង​ទុក​រួច​ហើយ។ ការ​ចូល​រួម​ប្រកួត​នៅ អារ៉ាប៊ី​សាអ៊ូឌីត លើក​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែកនៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា និង​បាន​ផល​លំបាក់​បន្តិច​បន្តួច​ចំពោះ​ការ​ហូប​ចុក និង​ស្នាក់​នៅ»។

​ម៉ារ៉ា បន្ថែម​ថា៖«បើទោះ​ជា​ក្រុម​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ក៏​ពិត​មែន​តែ​ពួកយើងមិន​សូវ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះនៅ​ឡើយ​ទេ គឺ​ពួក​យើង​ចង់​ឈ្នះ​ទាំង៣ប្រកួត​ តែ​ដោយ​សារ​ក្រុម​របស់​ប្រទេស​ម៉ុងហ្គោលី គឺ​ពួក​គេ​ល្អ​ មួយ​វិញ​ទៀត​ជា​ក្រុម​ដែល​ពួក​យើង​មិន​សូវ​បាន​ដឹង​ពី​ពួក​គាត់ ប៉ុន្តែ​ពួក​គាត់​បាន​ដឹង​ពី​យើង​ច្រើន​ដោយ​សារ​ពួក​យើង​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ធំៗ​ច្រើន ជា​ចំណុច​ដែល​ពួក​គាត់​បាន​សិក្សាពី​យើងបាន»។

​ប្រធាន​ក្រុម​ជម្រើសជាតិ​រូប​នេះ​ បញ្ជាក់​ថា៖«បើ​មាន​ឱកាស​ពួក​យើង​នឹង​សងសឹក​ពួក​គាត់​(ក្រុមម៉ុង​ហ្គោលី) នៅ​ក្នុងការប្រកួតវគ្គ Playoff ខណ:​ក្រុម​របស់​យើង​នឹង​ត្រូវ​ជួប​ជា​មួយ​ក្រុម​មក​ហ្វី​លីពីន ដែល​ជាគូប្រកួត​ធំ​ជាង​គេ​នៅ​ក្នុង​វគ្គនេះ​ តែ​យ៉ាង​ណា​ពួក​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ ចំពោះ​ក្រុម​ដែល​ ម៉ារ៉ា គិត​ថា​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​នៅ​ក្នុង​វគ្គ​នេះ គឺ​ក្រុមហ្វីលីពីន និង​ក្រុមម៉ុងហ្គោលី»។​​

រំលឹក​ថា កាលពី​ថ្ងៃទី២៩ ខែមិថុនា នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​បញ្ចេញ​បញ្ជី​ឈ្នះ​ ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ក្នុង​នោះ​មាន​សមាស​ភាពប្រតិភូសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារួមមាន៖

១. លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង
២. លោក Alvarez Soriano Ralph James គ្រូបង្វឹក
៣. លោក សូ ម៉ារ៉ា កីឡាករ ប្រធានក្រុម
៤. លោក កុសល ពិសិដ្ឋ កីឡាករ
៥. លោក សុខ រដ្ឋ កីឡាករ
៦. លោក ទី ឧត្តម កីឡាករ
៧. លោក វិធូរ សុវិសាល កីឡាករ

គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ចាប់​ផ្តើម​ពីថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla) ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ជម្រុះ ដណ្តើម​យកកៅអី ព្រឹត្តិការណ៍ 15th IESF World Championship 2023 នឹង​ត្រូវ​ធ្វើ​ឡើង​នៅទីក្រុង IASI ប្រទេស​រ៉ូម៉ានី ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣៕

Share.