រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និង​កង​ពន្លត់​អគ្គីភ័យ (World Police & Fire Games) ពិភពលោកលើកទី២០ នៅទីក្រុង Winnipeg ប្រទេស Canada។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បញ្ជូនកីឡា ចំនួន ៤៨នាក់ លើ ០៩​ប្រភេទ​កីឡា ទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយ រួមមាន៖ វាយសី, វាយកូនឃ្លីលើតុ,យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់ និង ចំបាប់កាច់ដៃ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​២០ ឆ្នាំ​២០២៣ នៅ​ប្រទេស​កាណាដា នឹង​ចាប់ផ្តើម​ធ្វើឡើង​ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣​។​

គួរបញ្ជាក់ថា សម្រាប់​​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក​លើក​ទី​១៩ កាលពី​ឆ្នាំ​២០២២ នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​កន្លងទៅ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ៣៣​គ្រឿង ក្នុងនោះ​មេដាយមាស ១៥​គ្រឿង មេដាយប្រាក់ ៨​គ្រឿង និង​មេដាយ​សំរឹទ្ធ ១០​គ្រឿង​៕

Share.