សមត្ថកិច្ចក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្រោយលួចម៉ូតូអ្នកស្រុកបានមួយថ្ងៃ។

លោកវរសេនីយ៍ឯក ពេជ្រ  សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះលាង ស្រីស្រស់ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិចុងឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ពីករណីបាត់ម៉ូតូ ១គ្រឿងម៉ាក់ហុងដាឌ្រីម សេ ១២៥ សេរីឆ្នាំ ២០០៧ បានបាត់កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងមក លោកបានប្រើប្រាស់កម្លាំងជំនាញចុះស៊ើបអង្កេតស្រាវជ្រាវជាច្រើនម៉ោងរហូតកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យជាមួយបក្សពួកបានចំនួន ២នាក់នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ដែលឃាត់ខ្លួនបាននេះមានឈ្មោះមិន ញ៉ក់ភេទប្រុស  អាយុ ៣៣ឆ្នាំ  មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោងក្រុងបាត់ដំបង  និងម្នាក់ទៀតឈ្មោះយុំាង  ផាណាក់ ហៅចេក ភេទប្រុស  អាយុ ២៨ឆ្នាំ  មានទីលំនៅ ភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារ:ដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០០៧ ចំនួន ១គ្រឿងជារបស់ជនរងគ្រោះ  រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

តាមចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា ពួកគេបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌបានអនុវត្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាកា។ ចំណែកឯម៉ូតូជាវត្ថុតាងត្រូវកម្លាំងនគរបាលប្រគល់ជូនដល់ម្ចាស់ដើមវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.