សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានប្រាប់ទៅនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិនទាំងអស់ថា ក្រោមកិច្ចសហការរវាងសមាគមនិស្សិត និង ធនគារចិន សាខាភ្នំពេញ (BANK OF CHINA, PHNOM PENH BRANCH) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១  បងប្អូននិស្សិតទាំងអស់អាចធ្វើការបើកនូវគណនីធនាគារខាងលើ ដោយឥតគិតថ្លៃ ហើយការបើកគណនីនេះ ងាយស្រួលនៅក្នុងការដាក់ប្រាក់ខែអាហារូបករណ៍ សិស្សិ និស្សិត ជាដើម។

សមាគមខាងលើបានឲ្យដឹងថា អត្ថប្រយោជន៍នៃការបើកគណនីនេះ រួមមាន ៖ 

  • បើកជាប្រភេទ  Master Account ( Riel, USD, RMB) 
  • កាតអាចប្រើប្រាស់នៅចិនបាន
  • បើសិនជាមានAccount បើកចិនស្រាប់ហើយ ឬសាលាតម្រូវឱ្យបើកដាក់ប្រាក់ខែអាហារូបករណ៍ សិស្ស-និស្សិត ក៏អាចបើកថែមមួយទៀតនៅខ្មែរផងដែរ
  • វេរលុយពី Account នៅខ្មែរ ទៅAccountនៅចិន គឺមានDiscount លើសេវាវេរលុយ
  • ប្តូរប្រាក់ដោយស្វ័យប្រវត្តិ អាស្រ័យលើអាត្រាប្តូរប្រាក់របស់ធនាគារចិន
  • បើកAccount នៅគ្រប់សាខាទាំងអស់របស់ធនាគារចិន មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សិស្ស និស្សិតនឹងទទួលបានបំពង់ទឹកក្តៅដ៏ស្រស់ស្អាតមួយ
  • Free សេវាដកប្រាក់ចំនួន ២លើក/ខែ គ្រប់ទូរATMរបស់ធនាគារចិន នៅក្នុងប្រទេសចិន
  • Free ថ្លៃសេវាប្រចាំឆ្នាំទៅលើកាតឥណពន្ធរបស់ធនាគារចិន 

សមាគមនិស្សិតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងទៀតថា ឯកសារតម្រូវសម្រាប់បើកគណនីធនាគារមាន៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងលិខិតបញ្ជាក់ពីការសិក្សានៅប្រទេសចិន (កាតសិស្ស ឬ Admission Notice ជាដើម) ។ ការបើកគណនីនេះធ្វើឡើងរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅគ្រប់សាខាទាំងអស់របស់ធនាគារ៕ 


អត្ថបទ៖ ហ៊ីម កំផែ
ប្រភព៖ ACSC

Share.