កាលពីថ្ងៃទី១១ ខែកក្កដា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ​កីឡា​អេឡិចត្រូនិក កម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ក្នុង​ប្រភេទ​វិញ្ញា​សា eFootball-Console ១រូប និងវិញ្ញាសា eFootball-Mobile ១រូប ទៅ​ចូល​រួមការប្រកួតក្នុងកម្មវិធី IFeL South East Asia Championship 2023 សាធារណរដ្ឋឥណ្ឌូនេស៊ី (Indonesia)។

សមាសភាពកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិកកម្ពុជារួមមាន៖

១. លោក ម៉ូត លី កីឡាករ

កីឡាករ ម៉ូត លី (Mot Ly) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង​ប្រភេទ​វិញ្ញា​សា eFootball-Console បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ នាថ្ងៃទី២៤ មិថុនា កន្លងទៅ។

២. លោក ពៅ សឹងហួរ កីឡាករ

កីឡាករ ពៅ សឹងហួរ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការ​ប្រកួត​កីឡា E-Sport ប្រភេទវិញ្ញាសា eFootball-Mobile នៅវគ្គផ្តាច់ព្រ័ត្រ កាល​ពីថ្ងៃទី២៥ មិថុនា កន្លង​ទៅ។

កម្មវិធី IFeL South East Asia Championship 2023 ចាប់ផ្តើមពីថ្ងៃទី១២ ដល់​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា (Jakarta) សាធារណរដ្ឋឥណ្ឌូនេស៊ី (Indonesia) ដែលនឹង​មាន​ការចូលរួមពីកីឡាករជើង​ខ្លាំង​តំណាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៨ ចូលរួមផងដែរ៕

Share.