ការប្រកួតពានរង្វាន់ King Cup 2023 លើកទី៤៩ នឹងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុននេះ នៅកីឡដ្ឋាន 700th Anniversary ដែលអាចផ្ទុកទស្សនិជនបាន ១ម៉ឺន៧ពាន់នាក់ ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

៤ក្រុមចូលរួមដូចជា៖
-ម្ចាស់ផ្ទះថៃ
-ឥណ្ឌា
-លីបង់
-អ៊ីរ៉ាក់។

ខាងក្រោមនេះគឺជាលទ្ធផលឆ្នាំចាស់ ២០២២ កន្លងទៅ៖
– ទ្រីនីដាត​ និង​តូបាហ្គោ ១-២ តាជីគីស្ថាន
– ថៃ ១-១ ម៉ាឡេស៊ី (ម៉ាឡេស៊ីឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)

វគ្គដណ្តើមយកលេខ៣៖
– ថៃ ២-១ ទ្រីនីដាត​ និង​តូបាហ្គោ
វគ្គផ្តាច់ព្រ័ត្រ៖
– តាជីគីស្ថាន ០-០ ម៉ាឡេស៊ី (តាជីគីស្ថានឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-០)។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ ខណ:ក្រុមជម្រើសជាតិថៃ ឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០២២ គឺក្រុមជម្រើសជាតិតាជីគីស្ថាន៕

Share.