នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននា ពេលកន្លង ។

ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញ នៅព្រឹក មិញនេះ រួមមាន៖ ហេរ៉ូអ៊ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុ គីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញ ចំនួន៧តោន៥៥១គីឡូក្រាម៕

Share.