ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ Lower Bracket Semi-Final ក្រោយ​ឆ្លង​កាត់​ការ​ប្រកួតជម្រុះក្នុងវគ្គ Playoff ​ចាញ់​ក្រុម​ហ្វីលីពីន និង​ឈ្នះ​កាហ្សាក់​ស្ថាន ក្នុងកម្មវិធី Gamers8 Asia Championship នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla) កាល​ពី​ថ្ងៃទី១២ កក្កដា ម្សិល​មិញ។

ដូច​នេះ ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា នឹង​ត្រូវ​រង់​ចាំ​ក្រុម​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​វគ្គ Upper Bracket Semi-Final រវាង​ក្រុម​ម៉ុងហ្គោលី និងហ្វីលីពីន នៅ​ថ្ងៃ​នេះ។

ចំពោះ​កាល​វិភាគ​ប្រកួត ក្រុម​ម៉ុហ្គោលី ជួប​ក្រុមហ្វីលីពីន នៅ​ថ្ងៃនេះ វេលាម៉ោង ៤:០០នាទីរសៀល (ម៉ោង​នៅកម្ពុជា) ក្រុម​ឈ្នះ​ឡើង​ទៅកាន់​វគ្គផ្ដាត់​ព្រ័ត្រ ខណ:​ក្រុម​ដែល​ចាញ់​ នឹង​ត្រូវ​ធ្លាប់​មក​ជួប​ក្រុម​កម្ពុជា នៅ​ម៉ោង ៥:២០នាទី​ល្ងាច ដើម្បី​ដណដើម​កៅអី​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ ដែល​ត្រូវ​ប្រកួត​ នៅ​ម៉ោង ៦:២០នាទី​រាត្រី​នេះ​ផង​ដែរ។

សម្រាប់​ពានរង្វាន់​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​ក្នុង​កម្មវិធី Gamers8 Asia Championship មាន​ដូច​ខាង​ក្រោម៖

  • ក្រុម​ជើង​ឯក ​ទទួល​បានទឹក​ប្រាក់ ៧ ០០០ដុល្លារ
  • ក្រុមលេខ២ ទទួល​បានទឹក​ប្រាក់ ៣ ៥០០ដុល្លារ
  • ក្រុមលេខ៣ ទទួល​បាន​ទឹក​ប្រាក់ ២ ០០០ដុល្លារ

យ៉ាង​ណា​ ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា បានកក់​កៅ​អី​ទៅ​កាន់​ការ​ប្រកួត​កម្រិត​ពិភព​លោក IESF World Esport Championships វិញ្ញាសា MLBB ដែល​នឹង​រៀប​ចំ​នៅ​ទីក្រុង IASI ប្រទេស Romania រួចរាល់ ដោយការប្រកួតព្រឹត្តិការណ៍ 15th IESF World Championship 2023 នឹង​ត្រូវ​ធ្វើ​ឡើង​នៅទីក្រុង IASI ប្រទេស​រ៉ូម៉ានី ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣៕

Share.