ម្ចាស់ផ្ទះថៃ សម្រេចប្រើផ្កាអ័រគីដេក្រហម ដែលរកចំណូល ឱ្យខ្លួនជាង៥០ លានដុល្លារ ក្នុង១ឆ្នាំ ជូនអត្តពលិកជ័យលាភី ដែល​បាន​ប្រកួត​កីឡា​អត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ លើកទី២៥ (2023 Asian Athletics Championship)។

ផ្កានេះ ត្រូវបានជ្រើសរើសសម្រាប់អត្ថន័យពិសេសដែលត្រូវបានបំផុសគំនិតដោយ “ពណ៌​នៃ​សេរី​ភាព” ទង់ជាតិរបស់ប្រទេសថៃ ពណ៌ក្រហមត្រូវបានតំណាងឱ្យជាតិ ចំណែក​ឯ​ពណ៌​ស​គឺ​សម្រាប់​ច្បាប់សាសនា និងភាពបរិសុទ្ធនៃសាសនា ហើយ​ពណ៌​ខៀវ​តំណាង​ឱ្យ​ស្ថាប័ន​រាជវង្ស​ដែល​ដឹក​នាំ​ប្រទេស។

អត្ថបទពាក់ព័ន្ធ៖ក្រោយឈ្នះមេដាយនៅស៊ីហ្គេម ឈុន ប៊ុនថន ត្រៀមដណ្ដើមមេដាយប្រចាំទ្វីប នៅលើទឹកដីថៃ

រំលឹកថា ថៃ បាននាំចេញផ្កាអ័រគីដេ លំដាប់លេខមួយរបស់ពិភពលោកនេះ ក្នុង​១ឆ្នាំ ដែលអាច​រកចំ​ណូល​បានជាង ៥០ លានដុល្លារ។ ផ្កាអ័រគីដេក្រហម តំណាងឱ្យភាពក្លាហាន និង​ភាព​រឹង​មាំ វាត្រូវ​បាន​គេប្រើជូនអត្តពលិកជ័យលាភី ដែល​បាន​ប្រកួត​កីឡា​អត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ​២០២៣ (2023 Asian Athletics Championship)។

គិតត្រឹម​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ២០២៣ នេះ ប្រកួត​កីឡា​អត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ បាន​រក​ឃើញ​ម្ចាស់​មេដាយ​មាស ចំនួន ៦គ្រឿង​រួច​ហើយ គឺ​ជប៉ុន ៤គ្រឿង, ចិន ១គ្រឿង និងម្ចាស់​ផ្ទះ​ថៃ ១គ្រឿង ខណៈ​វិញ្ញាសា​ចំនួន​៤៣ ដាក់​ឱ្យ​អត្តពលិក​មក​ពី​ជុំវិញ​ទ្វីប​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ។ ​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត​កីឡា​អត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ (2023 Asian Athletics Championship) ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រព្រឹត្តិទៅនៅ​ទីក្រុងបាងកក ប្រទេសថៃ ដែល​ការប្រកួតចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែកក្កដា ឆ្នាំ២០២៣៕

Share.