ស្រ្តីវ័យចំណាស់ម្នាក់ជាមនុស្សញៀនស្រាបានទៅលេងផ្ទះក្មួយនៅភូមិអាចារ្សលាក់ ក្នុងក្រុងកំពង់ធំ ឃើញអាល់កុល នៅក្នុងដបក្រោមគ្រែគិតថាស្រាស យកមកផឹកអស់១ដបទឹកសុទ្ធ។ ក្រោយមក ក៏មានអាការ:មិស្រួលវិលមុខ ដួល បោកក្បាលផ្ងារក្រោយបណ្តាលឲ្យបោកក្បាលដាច់ខ្យល់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍បានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនៅចំណុចផ្ទះឈ្មោះកែន  ចន្ថា ភេទស្រី អាយុ 52 ឆ្នាំដែលត្រូវជាក្មួយរបស់ជនរងគ្រោះ ក្នុង  ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះគុយ មី ភេទស្រី អាយុ 73 ឆ្នាំមុខរបរមិនពិតប្រាកដ-រស់នៅភូមិរន្ទះ  ឃុំទំរីង  ស្រុកសណ្ដាន់  ខេត្តកំពង់ធំ។

សម្ថកិច្ចជំនាញសន្និដ្ឋានថា តាមការស្រាវជ្រាវជុំវិញកន្លែង កើតហេតុ  និងសាកសព  ឃើញថាជនរងគ្រោះស្លាប់ ដោយសារកំរិតជាតិអាល់កុលធ្ងន់ធ្ងរ និងដួលបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់៕

អត្ថបទ៖ភ្នាក់ងារកំពង់ធំ

Share.