ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា ទទួលបាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៣ ក្នុងកម្មវិធី Gamers8 Asia Championship ក្រោយ​ប្រកួត​ចាញ់​ក្រុម​ម៉ុងហ្គោលី ក្នុង​លទ្ធផល ២-១ ​វគ្គ Lower Bracket Semi-Final វិញ្ញាសា MLBB នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី​សាអ៊ូឌីត (Saudi Arabla) កាល​ពី​ថ្ងៃទី១៣ កក្កដា ម្សិល​មិញ។

ខណ:ម្ចាស់​ជើងឯក​បាន​ទៅលើក​ក្រុម​របស់​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​យក​ឈ្នះក្រុម​ម៉ុងហ្គោលី បន្ទាប់​ពី​មាន​ការ​ប្រកួត​ដ៏​ជក់​ចិត្ត ក្នុង​លទ្ធផល ៣-០ នៅវគ្គផ្ដាច់​ព្រ័ត្រ នារាត្រីថ្ងៃទី១៣ កក្កដា ​។ សម្រាប់​ពានរង្វាន់​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​ក្នុង​កម្មវិធី Gamers8 Asia Championship មាន​ដូច​ខាង​ក្រោម៖

ក្រុម​ជើង​ឯក ហ្វីលីពី ​ទទួល​បានទឹក​ប្រាក់ ៧ ០០០ដុល្លារ
ក្រុមលេខ២ ម៉ុងហ្គោលី ទទួល​បានទឹក​ប្រាក់ ៣ ៥០០ដុល្លារ
ក្រុមលេខ៣ កម្ពុជា ទទួល​បាន​ទឹក​ប្រាក់ ២ ០០០ដុល្ល

យ៉ាង​ណា​ ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជា បានកក់​កៅ​អី​ទៅ​កាន់​ការ​ប្រកួត​កម្រិត​ពិភព​លោក IESF World Esport Championships វិញ្ញាសា MLBB ដែល​នឹង​រៀប​ចំ​នៅ​ទីក្រុង IASI ប្រទេស Romania រួចរាល់ ដោយការប្រកួតព្រឹត្តិការណ៍ 15th IESF World Championship 2023 នឹង​ត្រូវ​ធ្វើ​ឡើង​នៅទីក្រុង IASI ប្រទេស​រ៉ូម៉ានី ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនកីឡាករ៥រូប និងគ្រូបង្វឹក១រូប ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធដើម្បីចូលរួមប្រកួត IESF Gamers8 Asian Championship កាលពីថ្ងៃទី៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅចុងខែសីហាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាអ្នកចម្បាំងអង្គរនឹងធ្វើដំណើរទៅប្រទេសរ៉ូម៉ានីដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកលើកទី១៥៕

Share.