ដោយមានការស្នើសុំពីប្រជាពលរដ្ឋដែលរស់ចំណុចផ្លូវក្រោយប្រៃសណីយ៍កម្ពុជាសាខាក្រុង ប៉ោយប៉ែត ភូមិគីឡូម៉ែត្របួន សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត អាជ្ញាធរបានដឹកនាំគ្រឿងចក្រស្ថាបនា ផ្លូវក្រាលក្រួសថ្មមិចដើម្បីសម្រួលដល់ ការធ្វើដំណើរ។

ផ្លូវនេះជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ផ្លូវថ្មមិចមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ ពលរដ្ឋ ទាំង រដូវប្រាំង និងរដូវវស្សាបន្ទាប់ពីក្រុមការងារបានរៀបចំឲ្យមានប្រព័ន្ធលូបង្ហូរទឹក និងឈូសឆាយក្រាល ថ្មមិច រួចរាល់ ឡើងវិញ ផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.