ឪពុកកើតរោគសសៃប្រសាទក្លាយជាឃាតករសម្លាប់កូនប្រុសបង្កើតគ្មានញញើតដៃ។

ជនដៃដល់ជាឪពុកត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីវាយសម្លាប់កូនប្រុសបង្កើតរបស់ ខ្លួននោះ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 19 ខែកក្កដាឆ្នាំ 2021 ក្នុងភូមិអូររកា សង្កាត់ចំរើនផលក្រុងពោធិ៍សាត់។

យោងតាមរបាយការណ៍បញ្ចប់របស់សមត្ថកិច្ចបានបង្ហាញថា ជនដៃដល់ជាឪពុកឈ្មោះគឹម ហុង អាយុ 61 ឆ្នាំ។ចំណែក ជនរងគ្រោះជាកូនបង្កើតឈ្មោះគឹមឆេង ភេទប្រុសអាយុ 30 ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកឪពុកនិងកូនជាជនរងគ្រោះតែងតែមានទំនាស់ឈ្លោះប្រកែកគ្នានិងវាយតប់ ទៅវិញទៅមក ជាច្រើនលើកច្រើនសាររួចមកហើយ។រហូតដល់ថ្ងៃកើតហេតុនេះជនដៃដល់ជាឪពុកបានវាយសម្លាប់ កូនខ្លួនឯងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម។ជាងនេះទៀតថែមទាំងខ្វេះខួរក្បាលជនរងគ្រោះថែមទៀតផង។

របាយការណ៍បញ្ជាក់ថា មូលហេតុដែលបង្កឲ្យអំពើឃាតកម្មដ៏សាហាវនេះកើតឡើង គឺដោយសារ ជនសង្ស័យជាឪពុក មានជំងឺ សរសៃប្រសាទព្រោះតែផឹកស្រាជាប្រចាំលែងដឹងខុសត្រូវអ្វីទាំងអស់។

ក្រោយការចាប់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការ តាមច្បាប់៕

Share.