ក្រុមកីឡាករ​ជម្រើស​ជាតិ​កីឡា​អេឡិចត្រូនិក កម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ក្នុង​ប្រភេទ​វិញ្ញា​សា eFootball-Console និងវិញ្ញាសា eFootball-Mobile បញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុ ដោយ​ឈរ​លើលេខរៀងទី៧ ក្នុងតារាង ក្នុង​ការ​ចូលរួមប្រកួតក្នុងកម្មវិធី IFeL South East Asia Championship 2023 សាធារណរដ្ឋ (Indonesia)។

ដោយឆ្លងកាត់វគ្គសន្សំពិន្ទុ ប្រកួត​ចំនួន ៧ជុំជាលទ្ធផល ជម្រើសជាតិអ្នកចម្បាំងអង្គររបស់កម្ពុជាយើង គឺកីឡាករ ម៉ូត លី និងកីឡាករ ពៅ សឹងហួរ មិនបានបន្តទៅកាន់វគ្គ Knock Out បានទេ គឺត្រូវ​បញ្ចប់​ភារ​កិច្ច​ត្រឹមវគ្គសន្សំពិន្ទុ ដោយឈរលើលេខរៀងទី៧ ក្នុងតារាង។ ទោះជាលទ្ធផលលើកនេះមិនទាន់ល្អ តែ​នេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់វិស័យកីឡាអេឡិចត្រូនិក វិញ្ញាសា eFootball។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អស់​រយ:ពេល ៤ថ្ងៃ បាន​រកឃើញ​ក្រុមជើងឯក គឺបានទៅលើប្រទេសថៃ ខណៈជើងឯករងបានលើម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ខាង​ក្រោមនេះជាលទ្ធផលនៃការប្រកួតទាំង៧ជុំ ស្មើនឹង១៤ ប្រកួត Console ៧ ប្រកួត និង Mobile ៧ ប្រកួត ក្នុងពានរង្វាន់ IFel South East Asia Championship 2023៖

សូមជម្រាបថា ព្រឹត្តិការណ៍ Ifel South East Asia Championship មានប្រទេស ៨ ចូលរួមប្រកួត មាន​ដូច​ជា កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ប្រ៊ុយណេ, ថៃ និងឡាវ ការបករកួត​បាន​ប្រព្រឹត្តិទៅកាល​ពីថ្ងៃទី១៣ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រកួតលើវិញ្ញាសា eFootball-Console និងវិញ្ញាសា eFootball-Mobile៕

Share.