មានមនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិត ក្រោយមានហេតុការណ៍ បាញ់ប្រហារគ្នាយ៉ាងសាហាវ នៅក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់ មុនពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍បាល់ទាត់ផ្នែកនារី FIFA World Cup 2023 ដែលប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី ជាសហម្ចាស់ផ្ទះ។

ក្រោយកើតហេតុ ក្រុមមន្រ្តីផ្នែកពាក់ព័ន្ធបានកំណត់អត្តសញ្ញាណជនសង្ស័យ បានហើយ ប៉ុន្តែមិនទាន់រកមូលហេតុនៃដើមចម ដែលបណ្តាលឱ្យមានហេតុការណ៍នេះ នៅឡើយទេ។

យ៉ាងណាក្តី បើទោះបីជាហេតុការណ៍នេះបានកើតឡើងក៏ដោយ ក៏ពិធី​បើក​ការ​ប្រកួតការប្រកួត FIFA World Cup ឆ្នាំ២០២៣ បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុកជាធម្មតា ខណៈប្រព័ន្ធការពារសន្តិសុខត្រូវគឺកាន់តែទឹងរឹង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នារី FIFA World Cup ឆ្នាំ២០២៣ ចាប់ផ្តើមពិធីបើកជាផ្លូវការនៅថ្ងៃទី២០ ខែកក្តដា នឹងបិទជាផ្លូវការណ៍នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ មាន ៣២ក្រុមមកពីជុំវិញទ្វីប ទូទាំងពិភពលោក ខណៈក្រុមបាល់ទាត់ជម្រើសជាតិនូវែលសេឡង់ ត្រូវប៉ះ ក្រុមន័រវេស និង ក្រុមអូស្រ្តាលី ត្រូវប៉ះ សាធារណរដ្ឋអៀរឡង់ នៅថ្ងៃបើកឆាក៕

Share.