ក្រសួងការបរទេសកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា នាយករដ្ឋមន្រ្តីហ្គីណេ-ប៊ីស្សូ លោក Nuno Gomes Nabiam នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានៅថ្ងៃសុក្រ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Nabiam នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេច។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសសម្រាប់មេដឹកនាំទាំង២ ពិភាក្សាលើប្រធានបទទ្វេភាគីផ្សេងៗ រៀបចំផែនការសកម្មភាពសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើបញ្ហាតំបន់ និងអន្តរជាតិដែលមានចំណាប់អារម្មណ៍ និងកង្វល់រួមគ្នា។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជារយៈពេល៤ថ្ងៃ លោក Nabiam នឹងមានឱកាសចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតសកលនៅកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ និងផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការបោះឆ្នោត។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច​បក៏​គ្រោង​នឹង​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Nabiam នឹងកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ និងរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងផលប្រយោជន៍របស់ប្រជាជនទាំង២៕

ប្រភព៖ Xinhua

Share.