ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម​ បូរី ក្លាយជាក្រុមទី៦របស់កម្ពុជា ដែលជ្រើសរើសយកប្រទេសថៃ សម្រាប់ Pre-Season ដើម្បីត្រៀមលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។​

ខណ:ការប្រកួតដំបូងរបស់​ណាហ្គាវើលដ៍ នឹងធ្វើឡើងថ្ងៃចន្ទ ទី២៤ ខែកក្តដា ឆ្នាំ២០២៣ ទល់នឹង PATTAYA UNITED នៅកីឡដ្ឋាន Dynamic Field Stadium វេលាម៉ោង ៤:៣០នាទីល្ងាច។

ក្រុមចំនួន៦របស់កម្ពុជា Pre-Season នៅប្រទេសថៃ៖

  • វិសាខា
  • ភ្នំពេញក្រោន
  • ព្រះខ័នរាជស្វាយរៀង
  • Tiffy Army
  • បឹងកេត
  • ណហ្គាវើលដ៍។

កីឡាករបរទេសរបស់ណាហ្គាវើលដ៍ សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មានដូចជា៖
-ខ្សែការពារ Bektur Amangeldiev ជនជាតិកៀហ្ស៊ីស៊ីស្ថាន ​
-ខ្សែបម្រើការពារ Alexandre Cardoso ជនជាតិប្រេស៊ីល
-ខ្សែប្រយុទ្ធ Rafli Mursalim ជនជាតិឥណ្ឌូនេស៊ី កូតាអាស៊ាន
-ខ្សែប្រយុទ្ធ Marques Marcio ជនជាតិប្រេស៊ីល
-ខ្សែប្រយុទ្ធ Cristian Roque ជនជាតិប្រេស៊ីល
-ខ្សែបម្រើការពារ Yuta Kikuchi ជនជាតិជប៉ុន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅប្រទេសជប៉ុន៕

Share.