ដំណើរទស្សនកិច្ចរបស់សិស្សសាលារៀនប្រាយថេន នៅ​កីឡ​ដ្ឋាន​ព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា បានបង្កើតកំណត់ត្រាថ្មីដំបូងគេបង្អស់មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ដែលក្លិបអាជីព អាចបើកឱ្យមានភ្ញៀវចូលទស្សនកិច្ចក្នុងកីឡដ្ឋានរបស់ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ចរបស់សិស្សសាលារៀនប្រាយថេន ក្រៅពី​ទស្សនា​ហេ​ដ្ឋាន​រចនា​សម្ព័ន្ធ​​សំខាន់ ទាំង​ក្នុង និង​ក្រៅ​ទីលាន ដែល​សម្រប​សម្រួល​ដោយ​ក្រុម​ការ​ងារ​ក្លិបបាល់ទាត់វិសាខា ក៏​មាន​ការ​ថត​រូប​អនុស្សា​វ​រីយ៍​ជាមួយ​កីឡាករ ទេស សម្បត្តិ និង ហ៊ុល គឹមហ៊ុយ ផងដែរ។

គួរដឹងថាកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់​វិសាខា បានទទួលរៀបចំពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship ឆ្នាំ ២០២៣ ជាពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ វិញ្ញាសាបាល់ទាត់បុរសពូល B ចំនួន១០ប្រកួត ក្រោយផ្លាស់ប្តូរ​ស្មៅ​ថ្មី បន្ទប់ VIP ដើម្បីលើកកម្ពស់ក៏ដូចជាសោភ័ណភាព និង​គុណភាព​ទីលាន​​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ល្អ​ប្រសើរ​បន្ថែម​ទៀត៕

Share.